ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

Published

on

ឃាតក​ដែលរត់គេចខ្លួន បន្ទាប់​ពី​បាញ់សម្លាប់​នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាលបាន​ស្លាប់នៅ​មុន​នេះ។

បើ​តាម​សមត្ថកិច្ច ឃាតកជាជនដៃដល់ត្រូវ​បាន​បាញ់សម្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារបាញ់តដៃមិនព្រមប្រគល់ខ្លួន។

គួរ​បញ្ជាក់​ថា ឃាតកក្រោយ​បាញ់​នាយរងលោក​រ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានរត់គេច​ខ្លួន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​មាន​ការ​តាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរស​អ្នក​បើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និង​ត្រូវ​បញ្ជូនទៅតុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​បទ​ជួញដូរ​សារធាតុ​ញៀន​។

ចំណែកជន​ល្មើស​នៅ​បន្ត​រត់គេច​ខ្លួនដល់​ខេត្ត​មណ្ឌលគិរី បន្ត​ដល់​ខេត្ត​រតនគិរី និង​ទៅ​ដល់ខេត្ត​ស្ទឹងត្រែង ហើយ​សមត្ថកិច្ច​បាន​បន្ត​រុករកដល់ខេត្ត​ក្រចេះ។ រហូត​ល្ងាច​នេះបាន​ចាប់កន្លែង​លាក់ខ្លួន​របស់​ជនល្មើស តែ​​ដោយសារ​មាន​ការ​បាញ់តដៃមិនព្រម​ឲ្យ​ចាប់​ខ្លួន សមត្ថកិច្ច​បានប្រើ​សិទ្ធិការពារ​​ខ្លួន​បាញ់សម្លាប់​តែ​ម្តង៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services