Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ប្រសិទ្ធភាពវ៉ាក់សាំងចិនមិនមានអ្វីព្រួយបារម្ភ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទទួលបានការចាក់វ៉ាក់សាំងតាំងពីខែតុលា ឆ្នាំមុន បានបង្ហាញប្រាប់ផ្លូវកម្ពុជា មិនឲ្យមានការព្រួយបារម្ភទៅលើប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩។

សម្តេចតេជោថ្លែងបញ្ជាក់ថា អ្វី​ដែលជាភាពចាំ​បាច់​របស់​កម្ពុជា​​មិន​អាច​រង់ចាំបាន​ទៀត​នោះទេ តម្រូវការការ​ពារជាតិ ការពារ​ប្រជាជន កុំ​ឲ្យឆ្លងនូវរោគរាតត្បាត​ដ៏កាចសាហាវនេះ គឺយើង​ត្រូវ​ប្រើប្រាស់នូវវ៉ាក់សាំដែល​​បាន​ប្រើប្រាស់រួច​មក​ហើយ​ សម្រាប់​មេដឹកនាំចិន​ ដែល​មាន​​ដល់​មនុស្សរាប់លាន​នាក់​​ និង​មាន​ប្រទេសមួយចំនួន​​ទៀត​រាប់ទាំង​ប្រទេសឥណ្ឌូនេស៊ី ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា ប្រធានាធិបតីឥណ្ឌូនេស៊ីទទួល​វ៉ាក់សាំង​លើក​ដំបូង​គឺជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​​ ខណៈ​ប្រទេសឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ ដែល​មាន​​ប្រជាជនច្រើន​​លំដាប់​ទី៤​លើ​ពិភពលោ​ក​ បន្ទាប់ពី​ប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក​។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសនៅយប់ថ្ងៃទី ១៥ ខែមករា អំពាវនាវឲ្យប្រជាពលរដ្ឋបងប្អូនជនរួនជាតិស្ងប់អារម្មណ៍ កម្ពុជានឹង​ទទួល​បានវ៉ាក់សាំងប្រើប្រាស់ក្នុងពេលឆាប់ៗ។

សម្តេចតេជោបញ្ជាក់ថា កម្លាំងបញ្ជាការអង្គរក្សនៅជុំវិញសម្តេច នឹងត្រូវទទួលបាន​វ៉ាក់សាំងមុនគេ ហើយជាពិសេសគឺខ្សែត្រៀមជួរមុខ ដែលមានក្រុមគ្រួពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹងការផ្តល់សេវា រាប់ទាំងអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី ក៏ត្រូវបានទទួល ដោយឥគិតថ្លៃ និងដោយស្ម័គ្រចិត្ត នេះជាគោលការណ៍របស់រដ្ឋាភិបាល ត្រូវតែបន្តនៅក្នុងផែនការវ៉ាក់សាំងរបស់យើង។

សម្តេចតេជោ ហ៊ុន សែនថ្លែងថា មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់​សាំង​នៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេល ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានដឹងថា  មេដឹកនាំចិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩តាំងពីខែតុលា នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ចិន បានមកទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលា ឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ថា លោកបានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩រួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន អះអាងថា រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី មានសុខភាពល្អណាស់ ហើយដើរស្ទើតែគ្រប់ទីកន្លែង ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងផងដែរ។ បន្ទាប់ពីទស្សនិកិច្ចរបស់លោក នៅក្នុងប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ដូច្នេះបទពិសោធន៍ នៃរដ្ឋមន្ត្រីការបរទេសវ៉ាង យី ដែលជាមេដឹកនាំដ៍សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឲ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយ ទៅដល់អាយុជីវិត របស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម