ព័ត៌មានជាតិ
ពាណិជ្ជកម្មសេវាកម្មបានរួមចំណែកផលិតផលក្នុងស្រុកសរុបច្រើនជាង ៤០% នៃសេដ្ឋកិច្ចកម្ពុជា
ពាណិជ្ជកម្មសេវាកម្មគឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។ ចំណែកប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោក ស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

លោករដ្ឋលេខាធិការថ្លែងឱ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្មក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO)៖ ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ កាលពីថ្ងៃទី ២៨ មីនា។
ថ្លែងក្នុងពិធីនេះ លោកលើកឡើងថា ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន ១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤។
បើតាមលោក ស៊ីម សុខខេង ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្មនៅពេលចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកទៀតការចូលជាសមាជិកពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹកជញ្ជូន។
លោកបន្ថែមថា ដើម្បីបង្កើនលំហូរសេរីនៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី ១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ កម្ពុជាមិនបានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មលើសពីកម្រិតអង្គការពាណិជ្ជកម្មរបស់ខ្លួនទេ ខណៈពេលដែលមានតែអនុវិស័យថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបើកដោយមានកម្រិតនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងតំបន់អាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


