សេដ្ឋកិច្ច
រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉ា រុតសាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំស្តង់ដារដំឡូងមីក្រៀម និងដំឡូងមីស្រស់ ក្នុងគោលបំណបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការកំណត់តម្លៃ ដោយផ្អែកតាមស្តង់ដា ដែលបានដាក់ចេញតាមប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា គោលដៅនៃកិច្ចប្រជុំនេះ គឺកំណត់ស្ដង់ដាដំឡូងមី គុណភាព និងការត្រួតពិនិត្យជញ្ជីង ដោយមិនទាន់និយាយពីតម្លៃនោះទេ។
លោក អិល ឈិញលើកឡើងថា៖ «ស្ដង់ដាដំឡូងមីក្រៀម ដែលត្រូវនាំចេញឱ្យមានស្ដង់ដាឱ្យត្រឹមត្រូវណាមួយ ដើម្បីងាយស្រួលដល់កសិករ កុំឱ្យមានតែលាន គេក្រឡុកតម្លៃ ឡើងចុះ»។
តម្លៃដំឡូងមីស្រស់បច្ចុប្បន្ននៅចន្លោះពី ១២០ រៀល ដល់ ១៨០ រៀល ក្នុងមួយគីឡូក្រាម ខណៈស្ងួតលក់បាន ៤៨០ ដល់ ៥២០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមចំនួន ជិត ១ លានតោន (៩៦៤ ៦៨១), ដំឡូងមីស្រស់ចំនួនជាង ៣ លានតោន (៣ ៤៤៣ ៧៦០) ម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% រកចំណូលបានប្រមាណ ៧២៨ លានដុល្លារ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


