Connect with us

ព័ត៌មានជាតិ

តុក្កតា​ខ្លាឃ្មុំ​ជា​ស្នាដៃ​ស្ត្រី​ក្រីក្រ ​ត្រូវ​បាន​ដាក់​លក់​នៅ​ណាហ្គា​វើ​ល​ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ

បានផុស

នៅ

ភ្នំពេញ​ ៖ តុក្កតា​ខ្លាឃ្មុំ​គួរ​ឲ្យ​ស្រឡាញ់​ពីរ​ប្រភេទ​ដែល​ចាក់​ពី​អំបោះ​ដោយ​ស្ត្រី​មកពី​សហគមន៍​ដែលមាន​ជីវភាព​ខ្វះខាត ឥឡូវនេះ​មាន​ដាក់លក់​នៅ​ណាហ្គា​វើ​លដ៍​ហើយ​ប្រាក់​ដែល​បាន​ពី​ការលក់​តុក្កតា​ខ្លាឃ្មុំ​ទាំងនោះ នឹង​យកទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​សិប្បករ​ព្រមទាំង​ស្ត្រី​មេម៉ាយ​ដែល​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វីដ​-១៩ និង​ឧបត្ថម្ភ​សម្រាប់​ការអភិរក្ស​ជីវិត​សត្វព្រៃ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម “​តុក្កតា​ខ្លាឃ្មុំ​នៃ​ក្តីសង្ឃឹម​” របស់​ណាហ្គា​វើ​លដ៍​ដែល​បាន​សហការ​ជាមួយ​សហគ្រាស​សង្គម Cambodia Knits ដែល​បានធ្វើការ​ជាមួយ​ស្ត្រី​ដែលមាន​ជីវភាព​ខ្វះខាត​ប្រមាណ ២០០ នាក់​នៅក្នុង និង​ជុំវិញ​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ ២០០៩​។

ស្ត្រី​ទាំងនោះ ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ​ចាក់​វត្ថុ​អនុស្សាវរីយ៍​ផលិត​ពី​អំបោះ​ដែលមាន​គុណភាព​ខ្ពស់ ស្រស់ស្អាត និង​ទាក់ទាញ​បំផុត​។ ការងារ​សិប្បកម្ម​នេះ ផ្តល់​ជម្រើស និង​ឱកាស​ការងារ​ដើម្បី​ពួកគេ​អាច​រកប្រាក់​ចំណូល​សម្រាប់​គ្រួសារ​របស់​ពួកគេ​។

តុក្កតា​ខ្លាឃ្មុំ​តូច​មានតម្លៃ​១៦$​និង​តុក្កតា​ខ្លាឃ្មុំ​ធំ​តម្លៃ​២៣$ ដែល​ចាក់​ពី​អំបោះ​ទាំងនេះ មាន​ដាក់លក់​រៀងរាល់ថ្ងៃ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ (​ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​១)​។

លើស​ពី​នេះ ទឹកប្រាក់ ១$ ពី​តុក្កតា​ខ្លាឃ្មុំ​នីមួយៗ​ដែល​ត្រូវបាន​លក់ នឹង​ឧបត្ថម្ភ​ដល់​អង្គការ​ការពារ​ជីវិត​សត្វព្រៃ​ដែល​មិន​រកប្រាក់​ចំណេញ Free The Bears Cambodia របស់​អូស្ត្រាលី​ដែល​បាន និង​កំពុង​ដំណើរការ​កន្លែង​ជួយសង្គ្រោះ​សត្វ​ខ្លាឃ្មុំ​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen បាន​ឲ្យ​ដឹងថា «​តាមរយៈ​កម្មវិធី ‘​តុក្កតា​ខ្លាឃ្មុំ​នៃ​ក្តីសង្ឃឹម​’ ណាហ្គា​វើ​លដ៍ មាន​គោលបំណង​លើកកម្ពស់​ជីវភាព​រប​ស់​ពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​សិប្បកម្ម​នៅក្នុង​ប្រទេស​។​ ការ​សហការ​របស់​យើង​ជាមួយ​សហគ្រាស​សង្គម Cambodia Knits គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​យើង និង​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​បន្តបន្ទាប់​របស់​ណាហ្គា​វើ​លដ៍​សំដៅ​ឆ្ពោះទៅ​រក​ការឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ប្រកបដោយ​និរន្តរភាព និង​កសាង​ប្រទេស​កម្ពុជា​»​។

លោក Pern Chen បាន​បន្តថា​«​តុក្កតា​រូប​ខ្លាឃ្មុំ​ដ៏​ស្រស់ស្អាត​ទាំងនេះ ត្រូវបាន​ចាក់​យ៉ាង​ផ្ចិតផ្ចង់​ចេញពី​ទឹកចិត្ត​ស្រឡាញ់​របស់​ស្ត្រី​សហគមន៍​ដែល​ភ្ញៀវ និង​សាធារណជន​អាច​ជាវ​យកទៅ​គេហដ្ឋាន ឬ​ធ្វើជា​អនុស្សាវរីយ៍​។ ជាមួយនឹង​កាយវិការ និង​ទឹកចិត្ត​សប្បុរស​របស់​ភ្ញៀវ​ដែល​ជួយ​ទិញ​តុក្កតា​ខ្លាឃ្មុំ វា​នឹង​ជួយ​ដល់​គ្រួសារ​ជាច្រើន​ដែល​កំពុង​ត្រូវការ​ជំនួយ​ជាពិសេស​នៅក្នុងពេល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​លំបាក​នេះ​។ វា​ក៏​ជា​វិធី​ដ៏​ល្អ​ផងដែរ​ដើម្បី​ជួយ​ដល់​ជីវិត​សត្វព្រៃ​ដ៏​មានតម្លៃ​របស់​យើង​ដោយ​ប្រាក់​ដែល​បាន​ពី​ការលក់​តុក្កតា នឹង​ត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​កិច្ចការពារ និង​អភិរក្ស​សត្វ​ខ្លាឃ្មុំ​កម្ពុជា​ឲ្យ​រស់នៅក្នុង​ជម្រក​ធម្មជាតិ​របស់​វា​»​។

ស្ថាបនិក​សហគ្រាស​សង្គម Cambodia Knits អ្នកស្រី Monika Nowaczyk បាន​និយាយ​ថា ​«​ស្ត្រី​មានអំណាច និង​អាច​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សហគមន៍​របស់​ពួកគេ​បាន​។ ពួកគេ​អាចធ្វើ​ការវិនិយោគ​ប្រាក់ចំណូល​របស់​ពួកគេ​ទៅក្នុង​វិស័យ​សុខាភិបាល អប់រំ និង​អនាគត​របស់​គ្រួសារ​របស់​ពួកគេ​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម