ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច គឺបណ្ដាប្រទេសនានានៅលើពិភពលោកជួបប្រទះដូចគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច គឺបណ្ដាប្រទេសនានានៅលើពិភពលោកជួបប្រទះដូចគ្នា មិនមែនមានតែកម្ពុជាមួយនោះឡើយ។ ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់ កាលពីព្រឹកថ្ងៃទី ៣០ ខែមីនានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមគណបក្សនយោបាយជ្រុលនិយម នឹងប្រើប្រាស់សារនយោបាយរបស់ពួកគេ ជុំវិញបញ្ហាអន់ថយនៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលសេដ្ឋកិច្ចសកលកំពុងមានបញ្ហា។ «រឿងទាក់ទិនជាមួយនឹងសេដ្ឋកិច្ចសកលនេះ កំពុងមានបញ្ហា ហើយនៅក្នុងពេលសេដ្ឋកិច្ចកំពុងមានបញ្ហាពួកគណបក្សនយោបាយ ដែលជ្រុលនិយមគឺនឹងប្រើប្រាស់ថា ភាពអន់ថយនៃសេដ្ឋកិច្ចកម្ពុជា ពួកគេនឹងប្រើប្រាស់កន្លែងហ្នឹង ចាំឲ្យច្បាស់អាកន្លែងហ្នឹង»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្ដេច នឹងពន្យល់ជាបន្តបន្ទាប់ទៅលើបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនេះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងខ្ញុំត្រូវតែពន្យល់ ហើយខ្ញុំនឹងស្រែកនូវក្នុងការពន្យល់ជាបន្តបន្ទាប់ សេដ្ឋកិច្ចសកលវាធ្លាក់ចុះគ្រប់តែប្រទេសហ្នឹង ប៉ុន្តែគេមិនបានលើកអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច នៃបណ្ដាប្រទេសដទៃទេ គេលើកតែពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ក្រុមគណបក្សប្រឆាំងជ្រុលនិយម តែងតែយកបញ្ហាវិបត្តិសកលមកវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេមិនបាននិយាយអំពីវិបត្តិដែលកើតឡើងជារួមនៅលើពិភពលោកឡើយ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនមានបញ្ហាដួលរលំធនាគារនោះឡើយ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកលក៏ដោយ។ ក្នុងនោះដែរ សម្ដេចសង្ឃឹមថា ពិភពលោក នឹងរិះរកគ្រប់វិធីសាស្រ្ដគ្រប់គ្រង នៃបញ្ហាសេដ្ឋកិច្ចចំពោះមុខនេះ ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


