Connect with us

ព័ត៌មានជាតិ

៣​ឆ្នាំ​ទៀត ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប នឹង​ក្លាយជា​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ជាទីបំផុត

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​សន្យា​ថា រយៈពេល​៣​ឆ្នាំ​ទៀត លោក​នឹងធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្លាយជា​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ជាទីបំផុត ដោយ​ធ្វើការ​អភិវឌ្ឍ​ជា​តំបន់​នោះ ជា​តំបន់​ទេសចរណ៍​ចំនួន​៥ ហើយ​នៅពេល​ភ្ញៀវទេសចរណ៍​ចាយ​៥០​ដុល្លារ គឺ​បាន​៥០​ដុល្លារ​នៅ​ទីនោះ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​របស់​លោក សុខ ទូច បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រោម​ប្រធានបទ “​ការអភិរក្ស​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប​”​។

លោក​ថ្លែងថា ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប មាន​ចម្ងាយ​៣១០ គីឡូម៉ែត្រ​ពី​ភ្នំពេញ និង​៦០​គីឡូម៉ែត្រ​ពី​ខេត្តព្រះវិហារ តំបន់​នោះ បាន​ចុះ​ក្នុង​បញ្ជី​ជា​ឧទ្យាន ដែល​ត្រូវ​អភិរក្ស​តាំងពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ពេលនោះ លោក​មិនមែន​ជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ហើយ​លោក​បាន​សន្យា​ជាមួយ​រាជរដ្ឋាភិបាល​ថា នៅពេល​លោក​ឡើងជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា រយៈពេល​បី​ឆ្នាំ លោក​នឹងធ្វើ​ការអភិវឌ្ឍ​ន៏​តំបន់​នោះ​ឲ្យ​បាន ហើយ​បើ​ធ្វើ​មិនបាន​លោក​នឹង​ដើរចេញ។

បើ​តាម​លោក​បណ្ឌិត សុខ ទូច ឧទ្យាន​នេះ មាន​ទំហំ​១១៤៣៥ ហិកតា ដែល​នៅ​ទីនោះ​មាន​ចិញ្ចឹម​គោ​ទឹកដោះ​ចិញ្ចឹម​ពពែ ចិញ្ចឹម​ចៀម​។ ទំហំ​ដី​នេះ គឺជា​ទំហំ​ដី ដែល​ត្រូវ​អភិរក្ស​ព្រៃឈើ ហើយ​ដី​នោះ​មាន​១០០​ហិកតា ដែល​ទៅ​ក្រុមហ៊ុន​ចិន បាន​កាប់​ឈើ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​លោក​ដកយក​មកវិញ ដើម្បី​អភិរក្ស​។

លោក​អះអាង​ថា នៅពេល​ដាក់​ជា​តំបន់​អភិរក្ស ទីនោះ​មិន​មាន​ប្រជាជន​រស់នៅ​ទេ ហើយ​មកដល់ពេលនេះ​មាន​រហូតដល់​៣១​គ្រួសារ​។ ព្រោះថា នៅ​ទីនោះ មាន​សត្វ​គ្រប់បែបយ៉ាង ដូច​ជា ខ្លា ដំរី ទន្សោង ឈ្លុស​ប្រើស​ជាដើម​។ អ្វី​ដែល​ពិសេស​ទៀត​នោះ នៅ​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប​នោះ មាន​ឡ​ស្លដែក ដែល​ឡ​ស្លដែក​នោះ គឺ​សម្រាប់​កសាង​អង្គរវត្ត ដូច្នេះ​វា​ជា​ឧទ្យាន​មួយ​ដ៏​សំខាន់ ជា​ឧទ្យាន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ហើយ​ទីនោះ ក៏​ជា​វប្បធម៌​របស់​ជនជាតិ​កួយ​ផងដែរ​។

លោក សុខ ទូច បាន​អះអាង​ទៀត​ថា នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹមនោះ មាន​ដើមឈើ​ធំៗ​ជាច្រើន​ដូចជា​ដើម ដើម​ផ្ចឹក សុ​ក្រំ ត្រាច ធ្នង់ ឈើទាល ស្រឡៅ ដើម​ធ្នង់ និង​ឈឺ​ប្រណិត​ប្រណិត​ជាច្រើន​ទៀត ហើយក៏​បាន​ជីក​ស្រះ​ចំនួន​៦ ដើម្បី​យក​ទឹក​ឲ្យ​សត្វ​ផឹក​ផង​ដែរ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការអភិរក្ស​សហគមន៍ ដោយសារតែ​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឈប់​កាប់​ឈើ ដូច្នេះ​យើង​ត្រូវ​អភិវឌ្ឍ​នៅ​ទីនោះ ដូចជា​ចិញ្ចឹម​គោ ចិញ្ចឹម​ពពែ និង​ចៀម​ជាដើម ដើម្បី​ឲ្យ​ប្រជាកសិករ​មានការ​ងារ​ធ្វើ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ទៅ​កាប់​ឈើ​ទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា​ពួកគាត់​នៅតែ​លួច​កាប់​ឈើ​ដដែល ដោយ​មិន​ព្រម​កែប្រែ​ទម្លាប់​ឡើយ​។

លោក សុខ ទូច បាន​បញ្ជាក់​ទៀតថា តំបន់​នោះ​លោក​នឹង​ធ្វើ​ការអភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ចំនួន​៥ ទី​១, គឺ​ទេសចរណ៍​បរិស្ថាន ដោយសារ​ទៅ​តំបន់​នោះ​ជា​តំបន់​ព្រៃឈើ តំបន់​ព្រៃស្រោង ដែល​ពោរពេញ​ទៅដោយ​ភាព​សុខដុម​នីយកម្ម​របស់​មនុស្ស និង​សត្វ​។ ទី​២, គឺ​ទេសចរណ៍វប្បធម៌​៖ ដោយសារតែ​ទីនោះ​មាន​ឡ​ស្លដែក​បុរាណ និង​វប្បធម៌​របស់​ជនជាតិ​កួយ​។ ទី​៣, ទេសចរណ៍​ផលិតផល​៖ ពីព្រោះ​ជាធម្មតា​នៅពេល ដែល​អ្នកទេសចរ​ចូលទៅ​កាន់​ទីណា​មួយ ត្រូវតែ​យូរ​អ្វីមួយ​មកវិញ ហើយ​ប្រសិនបើ​គ្មានអ្វី​យូរ​មកវិញ​នោះទេ ពួកគាត់​នឹងមិន​សប្បាយចិត្ត​នោះទេ​។ ទី​៤, ទេសចរណ៍​សិប្បនិម្មិត​៖ ដែល​យើង​អាចបង្កើត​កន្លែង​មើល ដោយ​បង្កើតជា​ប៉ម ដើម្បី​ឲ្យ​ភ្ញៀវទេសចរណ៍​ឈរ​មើល​ព្រៃ​ប្រឹក្សា ដែល​នៅ​ជុំវិញ និង​ទី​៥, ទេសចរណ៍​សម្រាក​អារម្មណ៍ ដែល​មកដល់ពេលនេះ​លោក​កំពុង​រក​ក្រុមហ៊ុន​វិនិយោគ ដើម្បី​ធ្វើ​ផ្ទះ​សម្រាប់​មនុស្ស​ចាស់​ស្នាក់នៅ​សម្រាក​លំហែកាយ រយៈពេល​មួយខែ ឬមួយ​អាទិត្យ ពីព្រោះ​ទីនោះ​គឺជា​ឋានសួគ៌ នៃ​សុខដុម​នីយកម្ម​របស់​ធម្មជាតិ ពីព្រោះ​នៅពេលដែល​យើង​ភ្ញាក់ពីដេក​យើង​មាន​អារម្មណ៍​ស្ងប់ស្ងាត់​មានតែ​សំឡេង​សត្វ​យំ​។

សម្រាប់​ស្រះ​ទឹក​នៅ​ទីនោះ លោក សុខ ទូច បាន​អះអាងថា នឹង​បង្កើតជា​ផលិតផល​ចំនួន​៣​ទៀត នៅ​ថ្ងៃ​ខាងមុខ ដើម្បី​កុំ​ឲ្យ​ទេសចរណ៍​ទៅដល់​ទីនោះ​ហើយ​ខក​ចិត គឺ​នឹង​ធ្វើ​ឲ្យ​មាន​អ្វីៗ​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវទេសចរណ៍ ហើយ​លោក​សន្យា​ថា រយៈពេល​៣​ឆ្នាំ​ទៀត នៅ​ពេល​ដែល​ភ្ញៀវទេសចរណ៍ ចូល​ទៅ​កាន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ចាយ​លុយ​៥០​ដុល្លារ គឺ​នៅ​ទីនោះ​តែម្ដង​។ លោក​ថា នឹងមិន​យក​សំបក​ទេសចរណ៍​ទេ ហើយ​និង​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​តូប​តែម្ដង ដើម្បីអោយ​មានការ​ងារ​ធ្វើ​ដោយ​មិន​យក​មនុស្ស​ពី​ភ្នំពេញ​ទៅ​ទេ​។

សូម​បញ្ជាក់​ថា ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ស្ថិតក្នុង​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ មាន​ផ្ទៃដី​សរុប​១១៤៣៥​ហិកតា ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/ រកត​/០៤១៤/៤៣៦ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៤​។ ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​សក្តានុពល​ជាច្រើន​ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ វត្ថុ​បុរាណ ដែល​អាច​បម្រើ​ដល់​មុខងារ​ក្នុង​បរិស្ថាន​ព្រៃឈើ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​ទាក់ទាញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម