ព័ត៌មានជាតិ
ចិន-កម្ពុជា រៀបចំវេទិកាកម្រិតខ្ពស់ធនាគារខួរក្បាល លើកទី៣ នៅប៉េកាំង
«រួមគ្នាពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី” ជាប្រធានបទ នៃវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ដែលរៀបចំដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៅរាជធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣នេះ។


លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រធានបទខាងលើនេះបានឆ្លើយតបទៅនឹងស្ថានភាពមិនប្រាកដប្រជារបស់ពិភលោក នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យអ្នកស្រាវជ្រាវប្រទេសទាំង២ កម្ពុជា-ចិន រួមគ្នាគិត ស្វែងរកគន្លឹះ និងមានយន្តការ ដើម្បីសម្រេចបាននូវការកសាងសហគមន៍ក្នុងយុគសម័យថ្មីនេះ។

ស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកដែលលោកបណ្ឌិត សុខ ទូច បានលើកឡើងនេះ គឺសំដៅទៅលើស្ថានការណ៍ដែលហាក់ប្រៀបបាននៃការលាប់ឡើងវិញនៃសង្គ្រាមត្រជាក់ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ស្តែងឡើងតាមសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល យុគសម័យបច្ចេកវិទ្យា 4.0 និងវិបត្តិសេដ្ឋកិច្ចសាកល។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារួបនេះបានសង្កត់ធ្ងន់ថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ពិតជាបានរួមចំណែកយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរយកទៅធ្វើមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អកម្ពុជា-ចិន ដែលមានតាំងពីជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តសីហនុ ជំនាន់សម្តេចតេជោ ហ៊ុន សែន និងបន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Gao Xiang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ លោក សង្ឃឹមថា ក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងរវាងចិន-កម្ពុជា កាត់តែស្ថិតស្ថេរ និងល្អបន្ថែមទៀត។

ក្នុងវេទិកានេះ ទាំងភាគីកម្ពុជា និងចិន ក៏បានកត់សម្គាល់នូវការរីកចម្រើននូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងឈានជាលំដាប់ គឺពីកម្រិតដែកថែប មកគ្រប់ជ្រុងជ្រោយ រហូតដល់កម្រិតត្បូងពេជ្រ។
គួរបញ្ជាក់ថា វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន បានរៀបចំចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៩ និងលើកទី២ ឆ្នាំ២០២១៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


