Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បន្ត​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បានល្អ ​ក្រោម​ដំបូល​សន្តិភាព ​​

បានផុស

នៅ

​លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​គ្រប់​មូលដ្ឋាន ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​ក្រោម​ដំបូល​សុខសន្តិភាព និង​អភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​បែបនេះ​ ខណៈ​ពេល​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ទីចាត់ការ របង​សាលា ផ្លូវ​បេតុង​នៅ​វិទ្យាល័យ​ជា​មណ្ឌល​សុខភាព​ឃុំ​ និង​ចុះ​ពិនិត្យមើល​ការសាងសង់​កុដិ​នៅ​វត្ត​នា​ពេល​ថ្មីៗ​នេះ​។

​លោក​រដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ដល់​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវឲ្យ​ខ្ពស់ ក្នុង​ការ​ចុះពិនិត្យ​លើ​ប័ណ្ណ​សមធ​ម៌​របស់​គ្រួសារ ​ដែល​ទទួល​បាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់​ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធ​ម៌ តាម​លក្ខខ័ណ្ឌ​ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​នាក់​ ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សរុប​ទូទាំង​ប្រទេស​។

​លោក ​វង សូត បាន​ជំរុញ​ដល់​មន្ត្រី​ទាំងអស់ ​ត្រូវ​បន្ត​ការងារ​មួយ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក​មួយ​ពោល​ថា យើង​មិន​ទុក​នរណា​ម្នាក់​ជួប​ការ​លំបាក​ដោយ​មិនបាន​ដោះស្រាយ។ លោក​រដ្ឋមន្ត្រី ស្នើសុំ​ដល់​ក្រុមការងារ​និង​អាជ្ញាធរ ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​ក្រោម​ដំបូល​សុខសន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួយ​គ្រួសារ​ដែល​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្ត​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​គ្រួសារ​ ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម