ព័ត៌មានជាតិ
ពលករខ្មែរម្នាក់បានស្លាប់ ពេលត្រឡប់មកពីប្រទេសថៃ
ពលករខ្មែរម្នាក់វិលត្រឡប់ពីប្រទេសថៃតាមព្រំដែនស្រុកម៉ាឡៃបានស្លាប់នៅមុនពេលចូលមណ្ឌលចត្តាឡីស័ក ដោយដួលប៉ះទង្គិចនឹងថ្ម បណ្តាលឲ្យបែកក្បាលហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ត។ នេះបើតាមការអះអាងពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញ នៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ពលករដែលស្លាប់នោះពុំទាន់ស្គាល់ឈ្មោះទេ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលយប់នោះមានពលករខ្មែរ១ក្រុមបានធ្វើដំណើរចេញប្រទេសថៃ មកកម្ពុជាតាមច្រកចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ ក្រោយពីក្រុមការងារបានសួរនាំ ពលករបានឲ្យដឹងថាក្រុមគាត់បានវិលមកពីប្រទេសថៃ តាមច្រក របៀងព្រំដែនចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ហើយក្រុមការងារឲ្យយកឥវ៉ាន់ឡើងឡានកងទ័ពឆ្ពោះទៅកន្លែងមណ្ឌលចត្តាឡីស័ក ពេលឡានកំពុងត្រៀមចេញដំណើរជនរងគ្រោះបានដើរទៅបត់ជើងតូច ហើយបានជំពប់ជើងដួលបោកក្បាលនឹងថ្មបណ្ដាលឲ្យបែកក្បាល។ភ្លាមៗនោះពលករម្នាក់ទៀត បានទៅជួយគ្រាឲ្យអង្គុយនិងសួរនាំទើបដឹងថា ជនរងគ្រោះដួលព្រោះគាត់អស់កម្លាំងខ្លាំងពេក ហើយហូបស្រាបៀរលីអូអស់២ដបរួចមកហើយ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ស្របពេលនោះកម្លាំងនគរបាលការពារព្រំដែននៅប៉ុស្តិ៍ចំបក់បានជួយចងក្រមាទប់ឈាមនិងហៅឡានពេទ្យដឹកទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ដើម្បីធ្វើការព្យាបាល មុខរបួសដោយដេចំនួន៥ថ្នេរ ហើយបន្តតាមដានសុខភាព។ លុះដល់ម៉ោង៥ទៀបភ្លឺ ជនរងគ្រោះមានអក្ការៈឈឺក្បាល វិលមុខ ក្អូត រួចសន្លប់បាត់ស្មារតីតែម្តង ក្រុមគ្រូពេទ្យ បានសម្រេចដឹកបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែអ្នកជនរងគ្រោះបានស្លាប់បាត់ទៅហើយមុនទៅដល់មន្ទីរពេទ្យ ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរខាងលើស្លាប់នេះ គឺមិនទាន់បានចូលទៅមណ្ឌលចត្តាឡីស័កណាមួយនោះទេ គឺស្លាប់ដោយសារឧបទ្ទវហេតុដួលបោកក្បាលនឹងថ្មមិនមែនស្លាប់ដោយការប៉ះទង្គិច វាយដំហឹង្សា រឺដោយសារជំងឺកូវីត១៩នោះដែរ ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី