ព័ត៌មានជាតិ
សម្ដេចតេជោ សំណូមពរអ្នកទទួលបានសំបុត្រហើយមិនទៅទស្សនា សូមឲ្យសំបុត្រនោះទៅអ្នកផ្សេង ដែលគេចង់ទៅទស្សនា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរដល់អ្នកដែលបានទទួលសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ហើយ តែមិនបានទៅទស្សនានោះ សូមឲ្យសំបុត្រនោះទៅអ្នកផ្សេងទៀត ដែលគេចង់ទៅទស្សនា។

ការសំណូមពរនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលរៀបចំឡើងនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡា បាននាំគ្នាសម្រុកទៅយកសំបុត្រចូលទស្សនា ការប្រកួតកីឡាបាល់ទាត់រវាងកម្ពុជា ជាមួយហ្វីលីពីន នៅថ្ងៃទី ២ ខែឧសភាស្អែកនេះ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើថា សំបុត្រចូលទស្សនា ត្រូវតម្រូវទៅតាមចំនួនកៅអីអង្គុយ មិនអាចលើសពីចំនួននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ព្រឹកមិញនេះ ឯកឧត្ដម ថោង ខុន រាយការណ៍ឲ្យខ្ញុំ គឺសំបុត្ររបស់យើង ខ្ញុំសុំស្នើប៉ុនណេះ សំបុត្ររបស់យើង គឺតម្រូវទៅតាមទីកន្លែង មិនអាចទៅលើពីហ្នឹងទេ ហើយសំបុត្រ ១ ត្រូវមើល ២ប្រកួតដដែ ព្រោះបើមិនអញ្ចឹងវាអាចនឹងមានបញ្ហាអ្នកចេញ ក៏មិនចេញ អ្នកចូលក៏មិនចូល វាទៅជាន់គ្នា អញ្ចឹងសំបុត្រ ១ ត្រូវមើល ២ប្រកួតតែម្ដង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរដល់អ្នកដែលបានទទួលសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ហើយ តែមិនបានទៅទស្សនានោះ សូមឲ្យសំបុត្រនោះទៅអ្នកផ្សេងទៀត ដែលគេចង់ទៅទស្សនា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំក៏សូមសំណូមពរអ្នកដែលបានទទួលលិខិត បើកាលណាខ្លួនបានទទួលសំបុត្រហើយ តែខ្លួនមិនបានទៅ ខ្លួនត្រូវប្រគល់ឲ្យអ្នកដទៃទៅ បើមិនដូច្នេះទេកៅអីរបស់យើងនឹងចំហៗ»។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡាទាំងអស់ សូមកុំសម្រុកទៅមើលការប្រកួតបាល់ទាត់ ក្នុងពេលដែលខ្លួនមិនមានសំបុត្រចូលទស្សនាឲ្យសោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


