Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង, ឯកឧត្ដម ម៉ប់ សារិន ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​ប​ណ្តឹ​ង​របស់​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ

បានផុស

នៅ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣​នេះ បានចេញ​សារ​ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​បដិសេធចោល​បណ្តឹងរ​វ៉ា​របស់​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​បាន​អះអាងថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​សំខាន់​ចំនួន​ពីរ​គឺ​៖ (​ទី​១)-​គោលការណ៍​នៃ​ការបកស្រាយ​ច្បាប់ ដោយ​ម៉ឺងម៉ាត់​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ (​ច្បាប់ គឺជា​ច្បាប់ ហើយ​ច្បាប់ ត្រូវតែ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​) និង​(​ទី​២)-​គោលការណ៍​ស្មើភាព​គ្នា​រវាង​គ្រប់​គណបក្សនយោបាយ និង​គណបក្សនយោបាយ​ចំពោះមុខ​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​បង្ហាញ​យ៉ាងច្បាស់​ដែរ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​នីតិរដ្ឋ ដែលជា​គ្រឹះ​សម្រាប់​ធានា​ដល់​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម របស់​ប្រទេសជាតិ​សម្រាប់​រយៈពេល​យូរអង្វែង​។

នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បដិសេធចោល​បណ្តឹង​របស់​បក្ស​ភ្លើង ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិខ្មែរ ជុំវិញ​ការមិន​ចុះបញ្ជី​ឈ្មោះ​ចូលរួម​បោះ ឆ្នោត ជ្រើស តាំង​តំណាងរាស្ត្រ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្រោយ​បើក​កិច្ចប្រជុំ ដឹកនាំ​ដោយ​លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៉ឹ​ម ឈុនលឹម នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៥​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា បន្ទាប់ពី​ប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញ​ចាត់ទុក​បណ្តឹង​ទាំងពីរ​នេះ ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់​។

​សូមជម្រាបថា ថ្មីៗ​នេះ គ​.​ជ​.​ប បានចេញ​សេចក្តីសម្រេច បដិសេធ​ការចុះបញ្ជី​ឈរ ឈ្មោះ បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​មហា សាមគ្គី ជាតិខ្មែរ និង​គណបក្ស​ភ្លើងទៀន ក្រោម​ហេតុផល​គណបក្ស​ទាំងពីរ​នេះ មិន បាន​បំពេញ​ឱ្យ​គ្រប់​លក្ខ ខណ្ឌ​តម្រូវ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

ដោយឡែក​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួល ស្គាល់ ជា ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ សម្រាប់​ការជ្រើសតាំង តំណាង រាស្ត្រ នីតិកាល​ទី​៧ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាង មុខ នេះ បន្ទាប់ពី​គណបក្ស​ទាំងនោះ​បំពេញ​គ្រប់​លក្ខខណ្ឌ នៃ​ច្បាប់បោះឆ្នោត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម