ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅបុគ្គលម្នាក់ដែលថា សម្ដេចមិនហ៊ានជួបកម្មករ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីរាប់ម៉ឺននាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលផ្ទុយពីការលើកឡើងរបស់បុគ្គលម្នាក់ ដែលថា សម្ដេច នឹងមិនហ៊ានជួបជាមួយកម្មករ-កម្មការនីនោះទេ ដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលម្នាក់បាននិយាយថា សម្ដេច នឹងមិនហ៊ានជួបជាមួយកម្មករ-កម្មការនីនោះទេ ដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែជាក់ស្ដែង សម្ដេច បានជួបជាមួយកម្មករ-កម្មការនីរាប់ម៉ឺននាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយមានអាមួយនោះ គេថា លោក ហ៊ុន សែន មិនហ៊ានទៅជួបកម្មករទេ ខ្លាចកម្មករស្រែកបួនដប់នាក់ ស្រែក EBA ឯងមើលទៅអញជួបម្ដង ១ម៉ឺន ៨ពាន់នាក់ ហើយគេមិនដឹងថា EBA វាជាស្អីផង មិនមែនថា ក្មួយៗមិនដឹងទេ ប៉ុន្តែក្មួយៗបានរងគ្រោះដោយសារអា EBA ហើយនៅ? វាអត់រងគ្រោះ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រព័ន្ធអនុគ្រោះពន្ធ EBA វាគង់តែបាត់ទេ ដោយបើតាមការព្យាករណ៍របស់សម្ដេចគឺឆ្នាំ ២០២៧ វានឹងបាត់បង់ហើយ។ តែបើទោះបីជាបាត់បង់ ក៏មិនមានបញ្ហាអ្វីដែរ ដោយកម្ពុជា ត្រូវខិតខំប្រឹងប្រឹងដោយខ្លួនឯង ហើយត្រូវកាត់បន្ថយការពឹងពាក់បរទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


