Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង ២០០ គ្រួសារ​​ប្តូរ​ពី​អ្នក​កាប់ឈើ​មកធ្វើ​​កសិកម្ម​ បា​នផលឈ្មួញមកទិញ​ដល់កន្លែង

បានផុស

នៅ

គ្រួសារ​ក្រីក្រ​ជាង ២០០ គ្រួសារ​ដែល​ធ្លាប់​ពឹងអាស្រ័យ​លើ​កាប់ឈើ​និងធ្វើ​កសិកម្ម​​ពនេចរ បាន​ផ្លាស់​មករស់នៅ​ក្នុង​សហគមន៍សុវណ្ណាបៃតង​ដោយ​ប្រកប​របរកសិកម្ម​ចិញ្ចឹមជីវិត។

ជាង ២០ ឆ្នាំ​មកនេះ ពលរដ្ឋ​ក្រីក្រ​រាប់រយគ្រួសារ​បាន​មករស់នៅ​ក្នុង​សហគមន៍សុវណ្ណាបៃតង ដែល​មានទីតាំង​ស្ថិត​នៅ​ភូមិសុវណ្ណា ឃុំ​កណ្តោល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដោយ​ទទួល​បាន​ការបែងចែក​ដីធ្លី និង​ការ​គាំទ្រ​​​ដល់​ជីវភាព​រស់នៅប្រចាំថ្ងៃ។

លោក អាត់ ណុច ប្រធាន​សហគមន៍​សុវណ្ណា​បៃតងបាន​ឲ្យ​ដឹង​ថា សហគមន៍​សុវណ្ណា​បៃតង​ដំណើរការ​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​​ពី​អង្គការ​សម្ព័ន្ធសត្វព្រៃ Wild Alliance។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​គោលដៅ​បង្កើត​​សហគមន៍​សុវណ្ណាបៃតង​ ដើម្បីផ្លាស់ប្តូរ​ទម្លាប់​ពលរដ្ឋ​បោះបង់​ពី​ការ​បរបាញ់សត្វ កាប់​បំផ្លាញ​ព្រៃឈើ​ ការ​​ធ្វើកសិកម្មពនេរចរ​​ ងាកមកធ្វើ​កសិកម្មអចិន្រ្តៃ​ដើម្បី​ចូលរួមការពារ​ការ​ប្រែប្រួល​​អាកាសធាតុ។​

«បើ​ប្រៀបធៀប​ពី​មុន​មក​ដល់​បច្ចុប្បន្នខុស​គ្នា​ឆ្ងាយ។ ​ពី​មុន​ប្រជាជន​រស់នៅ​ពឹង​ផ្អែក​លើ​ការ​រុករក​ធនធាន​ព្រៃឈើ​រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ។ ជីវភាពពលរដ្ឋក៏​មិនប្រសើរ ដោយពួកគាត់​​រស់នៅ​តាម​ជ្រលង​ភ្នំ តំបន់​ដាច់​ស្រយាល ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​រស់នៅ ដូចជា​សាលា​រៀន ផ្លូវ​ថ្នល់ និង​សេវា​សុខភាព»។ លោក អាត់ ណុច បញ្ជាក់។

លោកបន្ត​ថា «ពេលបង្កើត​សហគមន៍​​សុវណ្ណាបៃរង សហគមន៍​​ជ្រើសរើស​ពលរដ្ឋ​​ស្ម័គ្រចិត្ត​មក​រស់នៅ ដោយ​ផ្តល់ដីលំនៅដ្ឋាន និងផ្តល់​ចំណេះដឹង​​​កសិកម្ម។ ​ពីមុនពួកគាត់ចូល​ព្រៃបរបាញ់សត្វ ​កាប់ឈើធ្វើកសិកម្ម ដី​ក៏​គ្មាន​កម្មសិទ្ធិ និងរង​បញ្ហា​ផ្លូ​វច្បាប់ទៀតផង»។

តាមការប៉ាន់ស្មាន​របស់លោក ​មួយ​គ្រួសារ​កាប់​ព្រៃឈើ​មួយ​ឆ្នាំ​យ៉ាងហោច​ណាស់​ ១ ហិកតា ទៅ ​២ ហិកតា​។ ការ​ធ្វើ​កសិកម្ម​ពនេចរ​នេះ​បាន​បំផ្លាញ​ព្រៃឈើ​ទាំង​ជីវភាព​មិន​ប្រសើរ ព្រៃឈើ​និងសត្វព្រៃ​ក៏​បាត់បង់ តែ​មក​រស់នៅ​ក្នុង​សហគមន៍​​បានផ្លាស់ប្តូរជីវភាព​ប្រសើរ​ជាង​មុន។

សហគមន៍​សុវណ្ណាបៃតង​គ្របដណ្តប់​លើ​​ផ្ទៃដី​សរុប​ ៣៣០០ ហិកតា។ នៅក្នុងសហគមន៍​មាន​​មណ្ឌល​សុខភាព មាន​សាលា​រៀន​ងាយស្រួល​សម្រាប់​ពលរដ្ឋក្នុង​សហគមន៍​បញ្ជូន​កូនចៅ​ទៅ​រៀន។ ពលរដ្ឋ​ដែលសម្រេច​មក​រស់នៅក្នុង​សហគម៍​ភាគច្រើននៅ​តំបន់ជនបទដាច់ស្រយាល តាមព្រៃភ្នំ ច្រើន​ជា​អ្នក​ធ្វើ​ចម្ការ​ពនេចរ ឬ​រក​ម្ហូប​ពី​ព្រៃ។ ការ​មក​រស់សហគមន៍​សុវណ្ណាបៃតង ពលរដ្ឋ​ទទួល​បាន​ដី​ ១ ហិកតា កន្លះ​ក្នុងមួយគ្រួសារ និង​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេសកសិកម្ម​សម្រាប់​ទ្រង់ទ្រង់​ដល់ការរស់នៅ។

លោក​ អាត់ ណុច បាន​បន្ត​ថា ការ​រស់នៅក្នុង​​សហគមន៍ ពួកគាត់​ត្រូវ​​ផ្តិត​មេដៃ​ព្រមព្រៀង​ជាមួយ​សហគមន៍​ឈប់​ប​របាញ់​សត្វ ឈប់​ធ្វើ​ចម្ការ​ពនេចរ។ អ្វី​ច្បាប់​ហាមឃាត់​គាត់​ឈប់ គាត់​បង្វិល​ធ្វើ​កសិកម្មអចិន្រ្តៃ។ ក្រៅ​ពី​ធ្វើ​ចម្ការ គាត់​អាច​ប្រកប​របរ​ផ្សេងៗ​ដូចជាំ​សំណង់ នេសាទ ឬ​អ្វី​ដែល​អាច​រក​បាន​ដោយ​ស្រប​ច្បាប់។

ពលរដ្ឋមួយ​រូប​ឈ្មោះ យី កំណាប់ ក្នុង​វ័យ ៣៥ ឆ្នាំ ខណៈ​កំពុង​ដាំដុះ​ដំណាំ​ម្ទេស ត្រប់ ​ត្រលាច សណ្តែក ​លើ​ផ្ទៃដី​ជាង ១ ហិកតាប្រាប់​ថា មុ​នឆ្នាំផ្លាស់មក​រស់នៅក្នុង​សហគមន៍​ក្នុង​ឆ្នាំ ២០០៣ គាត់​តែងតែ​ចូលកាប់ព្រៃធ្វើចម្ការ​ និង​រកអនុផលព្រៃឈើដើម្បី​ចិញ្ចឹមជីវិត។ ពេល​មករស់នៅក្នុង​​សហគមន៍​ គាត់​​ទទួល​បាន​ដី សហគមន៍​បាន​ជួយសង់ផ្ទះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​ថ្នល់ សេវា​សុខាភិបាល និង​សាលា​រៀន។

ស្រ្តី​រូបនេះប្រាប់​ថា ការកាប់​រាន​ព្រៃ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយប្រឈម​បញ្ហា​ផ្សេងៗ តែមករស់នៅជាមួយ​សហគមន៍​បាន​ធ្វើ​ឲ្យ​ជីវភាពរបស់​គាត់ល្អប្រសើរជាងមុន។

អ្នកស្រី ខាន់ គុនណាវ ពលរដ្ឋមួយ​រូប​ទៀត​ដែល​រស់នៅក្នុង​សហមន័​ ក៏​ទទួល​បាន​ដីជាង ១ ហិកតា សម្រាប់​សង់​ផ្ទះ និង​ដាំដំណាំផ្សេងៗ។ ស្រ្តី​រូប​នេះពីមុនក៏ជា​អ្នក​កាប់​ឈើ​ធ្វើ​ចម្ការពនេចរ ​ចំណូលមិន​ស្ថិតស្ថេរ ជីវភាព​នៅ​តែ​ខ្វះខាត និងប្រឈមមុខ​អាជ្ញាធរ​ថែមទៀតផង។

ស្រ្តី​រូបនេះ​មករស់នៅ​តាម​ឪពុកម្តាយ និង​បាន​បំបែក​គ្រួសារ​ថ្មី ទទួលបាន​ការ​​ចែក​ដី និង​ជួយ​បច្ចេកទេស​ដាំដុះ​បន្លែ។ ស្រ្តីកូន ៣ រូបនេះបន្ត​ថា ដោយសារ​មានការ​​ជួយ​គាំទ្រ​គ្រប់​បែប​យ៉ាង ​អ្នកស្រីនឹង​​បន្ត​រស់នៅ​តកូន​តចៅ​បន្ត​ទៀត។

លោក អាត់ ណុច បាន​បន្ត​ថា ពលរដ្ឋ​មក​រស់នៅ​ក្នុង​​សហគមន៍​សប្បាយ​ចិត្ត​ជាមួយ​ជីវភាពថ្មី​។ ក្នុងការទ្រងទ្រង់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ ពួកគាត់​អាច​​ដាំដំណាំ​ផ្សេងៗ​តាម​តែ​​ទីផ្សារ​ត្រូវការ​ងាយស្រួល​លក់។ ដំណាំដែល​បានផល​​​បច្ចុប្បន្ន​ក៏​មាន​​ឈ្មួយ​កណ្តាល​ចុះ​មក​ទិញ​ដល់​ទីតាំង​ផង​ដែរ។

ប្រធានសហគមន៍​សុវណ្ណាបៃបង លោក អាត់ ណុច បាន​បន្ត​ថា គម្រោង​ដែល​បាន​ជំនួយ​ពី​អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បញ្ចប់ តែ​អង្គការ​នៅគាំទ្រ​លើកិច្ចការ​មួយ​ចំនួន។

ជាមួយគ្នានេះដែរ លោក អាត់ ណុច​ ក៏​មើលឃើញ​បញ្ហា​ប្រឈម​ ដោយសារ​កំណើន​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍ កើន​កូន​កើន​ចៅ​កាន់​តែច្រើន តម្រូវ​​ដី​​បន្ថែម​សម្រាប់​ការ​រស់នៅ។ ជាមួយគ្នានេះ​ក្នុង​សហគមន៍​មិន​មាន​តំបន់​ទេសចរណ៍​ តែ​ដើម្បី​សហគមន៍​មាន​និរន្តភាព​យូរ​អង្វែង​បាន​បង្កើត​ចម្ការ​ហូប​ផ្លែ​មាន​ដាំ​ទូរេន សាវម៉ាវ លើ​ផ្ទៃដី​សរុប​ជាង ២០ ហិកតា។ ចំណូល​មួយ​ផ្នែក​សម្រាប់​បុគ្គលិក​បម្រើ​ការងារ និង​ប្រើប្រាស់​ក្នុង​សហគមន៍។

លោកបន្ត​ថា ដំណើការ​របស់​សហគមន៍​ក៏​ទទួល​បាន​ការ​គាំទ្រ​ពីរដ្ឋាភិបាល​ដូចជា​ការសាងសង់​​​ផ្លូវ ​និង​អណ្ដូងទឹក​ជា​ដើម។

​សហគមន៍​សុវណ្ណាបៃតង​​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៣ ដែល​បច្ចុប្បន្ន​បាន​រៀបចំ​ជាភូមិ​រដ្ឋបាល​ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរនៅ​ឆ្នាំ ២០១៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម