Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យពន្លឿនរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី តុលាការពាណិជ្ជកម្ម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរៀបចំចេញជារូបរាងនូវតុលាការពាណិជ្ជកម្ម នៅអាណត្តិទី ៧ ខាងមុខ។ ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យពន្លឿនការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី តុលាការពាណិជ្ជកម្ម ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើន ដែលត្រូវធ្វើយ៉ាងណាឲ្យមានការជឿជាក់ពីវិនិយោគិន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កម្មវិធីនៃការកសាងសេចក្ដីព្រាងច្បាប់ គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយនឹងតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះបញ្ហាកាន់តែធំ កាន់តែច្រើន យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរកិច្ច សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធទាំងអស់ខិតខំជំរុញឲ្យច្បាប់ ស្ដីពី តុលាការពាណិជ្ជកម្ម ចេញជារូបរាងនៅអាណត្តិទី ៧ ខាងមុខ ដើម្បីកាត់ក្ដីទៅលើសំណុំរឿងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម