Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង ១ អធ្រាត្រ ឃាតក ឡើង​អារកស្ត្រីម្នាក់ស្លាប់ចោល​កូនតូចៗ ៣នាក់

បានផុស

នៅ

បន្ទាប់ពីលែងលះប្ដីមក នាងមានស្នេហាលួចលាក់ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា។ នៅយប់កើតហេតុគេមិនដឹងថា បុរសរូបនេះចូលមកផ្ទះរបស់នាងតាំងពីពេលណាទេ លុះនៅវេលាម៉ោងប្រមាណជា១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ក៏ស្រាប់តែបុរសនោះបានធ្វើសកម្មភាពយកកាំបិតមកអារករងគ្រោះ បណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្ដងគ្មានអ្នកណាបានដឹងឡើយ ។

កំពង់ឆ្នាំង៖ ករណីស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតកឡើងអារកនៅលើផ្ទះ ទាំងកណ្ដាលអធ្រាត្របណ្ដាលអោយស្លាប់ចោលកូនតូចៗបីនាក់កាលពីយប់រំលងអធ្រាត្រថ្ងៃទី ២៤ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ហេតុការណ៍​នេះ​ កើត​ឡើង​ស្ថិតក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនដៃដល់ជាឃាតករសមត្ថកិច្ចកំពុងធ្វើការប្រមាញ់យ៉ាងសកម្មដើម្បីស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្ដាយ ក្រុមគ្រួសារ និងកូនតូចៗរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ពីដំណើររឿងឃាតកម្មសម្លាប់ស្ត្រីរងគ្រោះខាងលើនេះឲ្យដឹងថា ស្ត្រី រងគ្រោះឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មការិនីកាត់ដេរ មានកូនបីនាក់នៅក្នុងបន្ទុកស្រី១ ប្រុស ២ ដែលកូនស្រីច្បងមានអាយុ១១ឆ្នាំ រៀនថ្នាក់ទី៤និងកូនពៅតូច អាយុមួយខួប។ គ្រួសារនេះបានលែង លះគ្នាជាមួយប្ដីមុនជាង១ឆ្នាំ មុនពេលកើតហេតុនាងរស់នៅជាមួយនឹងកូនតូចៗបីនាក់នៅក្នុងខ្ទមតូចមួយ។

បន្ទាប់ពីលែងលះប្ដីមក នាងមានស្នេហាលួចលាក់ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា។ នៅយប់កើតហេតុគេមិនដឹងថា បុរសរូបនេះចូលមកផ្ទះរបស់នាងតាំងពីពេលណាទេ លុះនៅវេលាម៉ោងប្រមាណជា១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ក៏ស្រាប់តែបុរសនោះបានធ្វើសកម្មភាពយកកាំបិតមកអារករងគ្រោះ បណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្ដងគ្មានអ្នកណាបានដឹងឡើយ ។

លោក អឿន រឿន អាយុ៥៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះខាងលើនេះ បានឱ្យដឹងថា នៅយប់កើតហេតុ រូបគាត់និងប្រពន្ធរួមទាំងកូនៗផង បានដេកនៅឯផ្ទះរបស់គាត់ ដែលមានចម្ងាយពីផ្ទះស្ត្រីរងគ្រោះប្រមាណជា១០០ម៉ែត្រ។ ក្រោយពេលកើតហេតុភ្លាមក៏ឃើញចៅស្រីដែល​ត្រូវជាកូនរបស់ស្ត្រីរងគ្រោះខាងលើ បានរត់ទៅដាស់គាត់ ដោយប្រាប់ថា គេអារកម្ដាយរបស់នាងស្លាប់ហើយ ។ ភ្លាមនោះដែរគាត់ក៏បានរត់មកឡើងមើលលើផ្ទះឃើញកូនស្រីរបស់គាត់ត្រូវបានគេអារកស្លាប់ពិតប្រាកដមែន គាត់ក៏បានប្រញាប់ប្រញាល់ជិះម៉ូតូទៅរាយការណ៍ជូនលោកមេភូមិភ្លាមៗផងដែរទាំងយប់ ។

ដោយឡែកលោក ទា សៅ អាយុ ៦២ឆ្នាំ ជាអាជ្ញាធរភូមិក៏បានឱ្យ ដឹងដែរថា នៅយប់កើតហេតុនោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីឪពុករបស់ស្ត្រីរងគ្រោះ លោកក៏បានប្រមូលក្រុមប្រជាការពារភូមិ ឲ្យមកកន្លែងកើតហេតុដើម្បីជួយ ការការពារ និងជួយចាត់ចែងការងារផ្សេងៗ បន្ទាប់មកលោកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកកន្លែងកើតហេតុជាបន្ទាន់ផងដែរ។

ជុំវិញករណីខាងលើនេះ លោក ឌុច ចំរើន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ឃាតករដែលបានសម្លាប់ស្ត្រីខាងលើនេះ ត្រូវបានកំណត់មុខសញ្ញាបានហើយ តែបច្ចុប្បន្នជននេះត្រូវបានរត់គេចចេញពីមូលដ្ឋានបាត់ហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងតែធ្វើការទំនាក់ទំនង ជាមួយនឹងសមត្ថ កិច្ចនៅតាមបណ្ដាខេត្ត ដើម្បីសហការស្វែងរកចាប់ជនបង្កយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម