ព័ត៌មានជាតិ
ដេញកាប់សិស្សថ្នាក់ទី១២វិទ្យាល័យបឹងកេងកង ដល់ស្លាប់ រួចយកដុំថ្មគប់ថែមទៀត
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៧នាក់ក្នុងចំណោមបក្ខពួកមានគ្នា៩នាក់ បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ការបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនៅអធិការខណ្ឌជ្រោយចង្វាកាលពីព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ រួចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នៅព្រឹកនោះផងដែរ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតមានឈ្មោះ សៅ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១២វិទ្យាល័យបឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសក្បាលជាទម្ងន់ហើយបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
ក្រុមជនល្មើសទាំង០៧នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ទី១. ឈ្មោះ ហម ណារ័ក្ស ហៅអាគោ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ភ្នំពេញ មុខរបរមិនពិតប្រាកដ ជាជនដៃដល់យកដាវកាប់សម្លាប់ជនរងគ្រោះ, ទី២. ឈ្មោះ ហុក សំណាង ហៅប៊ឹត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរសិស្ស, ទី៣. ឈ្មោះ ដួង ចំរើន ហៅវីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរសិស្ស, ទី៤. ឈ្មោះ ឆៃ អៀងឡេង ហៅឆ្នាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងបុរីឌឹផ្លរាផ្ទះលេខ៦៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរអ្នករត់តុ, ទី៥ឈ្មោះ ស្រៀន គឹមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវជាតិលេខ៦ ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ភ្នំពេញ មុខរបរសិស្ស, ទី៦ឈ្មោះ ផា តុងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ, ទី៧. ឈ្មោះ ទិត្យ ឆានុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវលំភូមិឈើទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរជាងបៀកថ្នាំ, ទី៨. ឈ្មោះ ហេង ធារា ហៅឡា ភេទប្រុស អាយុ២០ឆ្នាំ(គេចខ្លួន) និងទី៩. ឈ្មោះ ហេង អាយុប្រហែល១៧ឆ្នាំ(គេចខ្លួន)។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យទាំង០៩នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅលើសួនច្បារ តាមបណ្ដោយផ្លូវជាតិលេខ៦ ខណៈពេលផឹកស៊ីអស់រយៈពេលជាច្រើនម៉ោងក៏បានប្រទះឃើញជនរងគ្រោះមានគ្នាជាង១០នាក់ បានជិះម៉ូតូកាត់មុខខ្លួន ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយតាមទាន់ម៉ូតូជនរងគ្រោះ ហើយទាញដាវកាប់សំដៅទៅលើជនរងគ្រោះឈ្មោះ សៅ ពិសិដ្ឋ ចំក្បាលនិងយកដុំថ្មគប់ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយក៏បានព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។


បន្ទាប់ពីមានហេតុការណ៍នេះ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ក៏បានបើកការស្រាវជ្រាវឃាត់ខ្លួនក្រុមជនល្មើសទាំង០៧នាក់ចាប់ខ្លួន ជាបន្តបន្ទាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដើម្បីសួរនាំនិងកសាងសំណុំរឿងនិងស្វែងរកបក្ខពួកគ្នាពីរនាក់ទៀតដែលកំពុងរត់គេចខ្លួន។
តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ ហម ណារ័ក្ស បានសារភាពថា ខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះឈ្មោះ សៅ ពិសិដ្ឋ ប្រាកដមែនដោយសារការយល់ច្រឡំថា ជាក្រុមដែលកាប់ខ្លួនកាលពីថ្ងៃមុន។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ នគរបាលខណ្ឌជ្រោយចង្វារបង្ហាញមុខជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធករណីឃាតកម្ម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី