ព័ត៌មានជាតិ
អភិបាលរាជធានីចុះពិនិត្យស្ថានភាពអគ្គីភ័យឆេះឃ្លាំងស្តុកទំនិញបណ្តាលឲ្យមនុស្សស្លាប់២នាក់
ក្រោយពីមានអគ្គីភ័យកើតឡើងនៅក្នុងឃ្លាំងស្តុកទំនិញមួយរបស់ក្រុមហ៊ុន ឡុងភឿង ស្ថិតនៅក្នុងដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីរាត្រីឆ្លងចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង និងបានធ្វើអោយកម្មករ២នាក់បានស្លាប់នោះ នៅព្រឹកថ្ងៃទី២៩ ខែមករានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុ ដើម្បីជំរុញឲ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរអន្តរាគមន៍យកសពចេញនិងសំអាតទីតាំងកើតហេតុអោយបានស្អាតឡើងវិញ។

អភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌបឹងកេងកងបោសសំអាតទីតាំងកើតហេតុឱ្យបានស្អាត ក្រោយពីភ្លើងបានឆេះក្រុមហ៊ុនអស់ទាំងស្រុង នៅសល់តែកំទេចកំទីផេះផង់នោះ ។ ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌបឹងកេងកងមានវិធានការអោយបានតឹងរ៉ឹងផងដែរ ចំពោះរថយន្តធំដឹកទំនិញនៅពេលយប់ ដោយមិនឲ្យថតលើផ្លូវផ្តេសផ្តាសនោះទេ ពោលគឺក្រោយផ្ទេរដាក់ទំនិញហើយត្រូវតែឲ្យពួកគាត់បើកចេញ កុំឲ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍។

ជុំវិញហេតុការណ៍អគ្គីភ័យខាងលើនេះដែរ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានបញ្ជាក់ថា ចំពោះមូលហេតុដែលផ្ដើមឱ្យមានការឆាប់ឆេះក្រុមហ៊ុន ឡុងភឿង អស់ទាំងស្រុងនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ គ្រាន់តែលោកបញ្ជាក់ថាក្រុមហ៊ុនខាងលើជាក្រុមហ៊ុនដែលផ្ទុកទៅដោយអាកុល សាំងក្រអូបនិងថង់ប្លាស្ទិកដែលជាវត្ថុងាយនឹងឆាបឆេះដោយអគ្គីភ័យ ។
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះផងដែរថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿងនេះ បានបណ្តាលអោយកម្មករ២នាក់បានស្លាប់ ។ លោកបញ្ជាក់ថា តាមពិតទៅកម្មករដែលបានស្លាប់នេះ ខណៈពេលដែលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះពួកគេបានរត់ចេញមកខាងក្រៅ ដោយសុវត្ថិភាពហើយ ។ តែមិនដឹងថាយ៉ាងម៉េចទេ សង្ស័យតែពួកគាត់ភ្លេចយកទ្រព្យសម្បត្តិមានតំលៃអ្វីមួយនៅក្នុងឃ្លាំងទើបពួកគេសម្រុកចូលទៅខាងក្នុងឃ្លាំងវិញ ហើយក៏បាត់ខ្លួនរហូតដល់ព្រឹកឡើងទើបឃើញសាកសពនៅក្នុងគំនរផេះផង់។

សូមបញ្ជាក់ថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។ បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាននិងខាងរថយន្តពន្លត់ អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់នោះថែមទៀតផង ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា