ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះភ្នំរាលឆេះសណ្ឋាគារយ៉ាងសន្ធោសន្ធៅនៅមីយ៉ាន់ម៉ា
សណ្ឋាគារដែលមានឈ្មោះថា Myanmar Treasure Resort Hotel នៅបឹង Inlay ទីក្រុង Nyaung Shwe រដ្ឋ Shan ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីល្ងាចថ្ងៃទី៣ខែមេសា ស្របពេលប្រទេសនេះទើបតែរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏សាហាវសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group- English Edition។

សណ្ឋាគារនេះបានឆាបឆេះនៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃព្រហស្បតិ៍ ដែលបណ្ដាលមកពីភ្លើងឆេះភ្នំរាលដាលដល់ទីតាំងសណ្ឋាគារ ក្នុងនោះបន្ទប់សណ្ឋាគារ និងផ្ទះស្នាក់ (បឹងហ្គាឡូជាង) ជាង១០០បន្ទប់ត្រួវបានបំផ្លាញ រួមទាំងបន្ទប់ធំ ភោជនីយដ្ឋាន និងបឹងហ្គាឡូតូចៗ។
សណ្ឋាគារនេះគឺជាសណ្ឋាគារមួយប្រភេទដែលសាងសង់ដោយឈើនៅលើបឹង ដែលធ្វើឲ្យភ្លើងឆេះកាន់តែងាយស្រួល។ ទោះយ៉ាងណាមានសេចក្ដីរាយការណ៍ថាមានរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងឆេះហើយបាញ់ពន្លត់ ខណៈការខូចខាតសរុបមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។
គួរបញ្ជាក់ថាអគ្គិសភ័យនេះបានឆេះចំពេលប្រទេសនេះកំពុងមានទុក្ខរួចទៅហើយដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨ខែមីនាដែលបានសម្លាប់មនុស្សប្រមាណ៤ពាន់នាក់ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនត្រូវបានបំផ្លាញ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅឡើយរហូតមកដល់ពេលនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


