ជីវិតកម្សាន្ដ
ពាក្យចចាមអារ៉ាមលែងលះរវាង Kanye និង Bianca គឺជាការពិត
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Hollywood Reporter បានរាយការណ៍ថា Kanye West និង Bianca Censori ពិតជាបានលែងលះគ្នាដូចដែលពាក្យចចាមអារ៉ាមធ្លាប់លើកឡើងមែន! ជាពិសេស តារារ៉េបបានចេញបទចម្រៀងថ្មីមួយ ក្រោមចំណងជើងថា «BIANCA» ក្នុងអាល់ប៊ុម «WW3» ដោយរៀបរ៉ាប់អំពីភរិយា។
យោងទៅតាមអត្ថន័យនៃបទចម្រៀងថ្មីរបស់ Kanye បានសរសេរទៅកាន់អតីតភរិយាខ្លួនថា៖ «ប្រពន្ធសំឡាញ់បានរត់ចេញពីខ្ញុំ ដោយសារតែធុញទ្រាន់នឹងភាពស្រើបស្រាលរបស់ខ្ញុំ ។ នាងបានទទួលរងការវាយប្រហារដ៏ស្លន់ស្លោ បន្ទាប់ពីទទួលបានមតិយោបល់ស្អប់ខ្ពើមជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្ញុំគ្រាន់តែសង្ឃឹមថា នាងនឹងត្រលប់មកវិញប៉ុណ្ណោះ»។
Kanye West ត្រូវគេដឹងថា បានរៀបការជាមួយ Kim Kardashian នៅក្នុងឆ្នាំ ២០១៤ និងមានកូនប្រុសពីរនាក់ និងកូនស្រីពីរនាក់ ប៉ុន្តែពួកគេបានលែងលះគ្នានៅឆ្នាំ ២០២១។ ក្រោយមក Kanye បានរៀបការជាមួយស្ថាបត្យករអូស្ត្រាលី Bianca Censori នៅឆ្នាំ ២០២២ ប៉ុន្តែថ្មីៗនេះ គូស្នេហ៍ស្រាប់តែលេចឭនូវពាក្យចចាមអារ៉ាមអំពីការលែងលះ។
កន្លងមក គូស្នេហ៍មួយគូនេះ បានបង្កភាពចម្រូងចម្រាសជាបន្តបន្ទាប់ ក្រោយពីបានចូលរួមក្នុងកម្មវិធី ពានរង្វាន់ Grammy ប្រចាំឆ្នាំលើកទី ៧៦ កាលពីថ្ងៃទី ២ ខែកុម្ភៈ នៅពេលនោះ Bianca បានស្លៀករ៉ូបធ្វើពីក្រណាត់ថ្លា ដែលបង្ហាញពីរូបរាងអាក្រាតកាយរបស់នាងទៅកាន់សាធារជន។
ពាក់ព័ន្ធនឹងរឿងនេះដែរ វាត្រូវបានគេដឹងថា Kanye បានប្រាប់ Bianca ក្នុងពិធីថា ឲ្យនាងទម្លាក់អាវចេញសាច់ ហើយបង្វិលខ្លួនឲ្យគេមើល ដែលធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថា លោកបានកំពុងបង្ខំភរិយា ព្រមទាំងបំពានរាងងាយ Bianca យ៉ាងគឃ្លើនបំផុត។
បន្ទាប់ពីពាក្យចចាមអារ៉ាមអំពីការលែងលះបានលេចចេញបន្ទាប់ពីកម្មវិធី Grammy Awards អ្នកនាំពាក្យរបស់ភាគី Kanye បានបំភ្លឺថាពាក្យចចាមអារ៉ាមមិនពិតដោយបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសអំពីការបែកគ្នាប្រហែល៦ ដងហើយ ។ ទោះជាយ៉ាងណាក៏ដោយ Kanye បានទទួលស្គាល់យ៉ាងមានប្រសិទ្ធភាពចំពោះការបែកគ្នាតាមរយៈបទចម្រៀងថ្មីរបស់គាត់។ ប៉ុន្តែទស្សនិកជនជាច្រើន នៅតែរង់ចាំការប្រកាសជាផ្លូវការពីភាគីម្ខាងៗដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រឈមការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ ក Kanye គ្រោងបណ្តាក់ទុនលើឧបករណ៍សិច
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


