Connect with us

សេដ្ឋកិច្ច

ចម និម្មល៖ ការដំឡើងពន្ធ ធ្វើឱ្យទំនិញឡើងថ្លៃ នៅអាមេរិក

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ថា នៅពេលដែល​អាមេរិក​ដំឡើងពន្ធគយ លើផលិតផលនាំចូល នោះនឹងធ្វើឱ្យ​ផលិតផលឡើងថ្លៃ ដូច្នេះការដំឡើងពន្ធបន្ថែម គឺមាន​ន័យថា ប្រជាជននៅសហរដ្ឋអាមេរិក​ ដែលជាអ្នក​បញ្ជាទិញជាអ្នកប៉ះពាល់ដំបូង ហើយផលប៉ះ​ពាល់បន្ទាប់គឺកម្ពុជា ពិសេសអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល បានបញ្ជាក់ថា៖ «ស្ដាប់ទៅ ៤៩% សម្រាប់កម្ពុជាខ្ពស់ណាស់ ហេតុអ្វី​កម្ពុជាខ្ពស់ជាងគេ ពីព្រោះ ឱនភាពដែលជញ្ជីងពាណិជ្ជកម្មវាមាន ៩៧% និង ៣% គឺវាធំ អញ្ចឹងហើយបើយើងគិតអំពីភាគរយឃើញខ្ពស់ តែបើយើងគិតជាតម្លៃនៃទំហំទឹកប្រាក់វិញ គឺមិនខ្ពស់ទេ គឺនៅក្នុងកម្រិតមួយទាប បើប្រៀបធៀបជាមួយនិងប្រទេសក្នុងតំបន់ និងដៃគូផ្សេងៗទៀតរបស់អាមេរិនៅលើសកលលោក»។

លោកស្រី ចម និម្មល បញ្ជាក់ថា ការដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ គឺជាវិធានការសេដ្ឋកិច្ច ដែលលោកព្យាយាមធ្វើតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់ខ្លួន ជាមួយដៃគូទាំងអស់នៅលើពិភពលោក មិនមែនតែកម្ពុជានោះទេ។

លោកស្រីអំពាវនាវដល់សាធារណៈជនទាំងអស់កុំឱ្យមានការព្រួយបារម្ភ ឬសង្ស័យ​ចំពោះ​ដំណោះស្រាយចំពោះមុខ ខណៈប្រមុខរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម