Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជាមិនធ្វើអត្ថាធិប្បាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ាទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់មី ឬប្រទេសណាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសមីយ៉ាន់ម៉ាកំពុង​ចាប់ផ្ដើមមានភាពចលាចលនៅក្នុងប្រទេស ដោយមានការចាប់ខ្លួនថ្នាក់ដឹកនាំកំពូល និងឥស្សរជនជាន់ខ្ពស់ដទៃទៀតផង ប៉ុន្តែកម្ពុជាមិនធ្វើការអត្ថាធិប្បាយលើកកិច្ចការផ្ទៃក្នុងរបស់បរទេសទេ។​

សម្ដេចតេជោមានប្រសាសន៍ថា ៖ “ឥឡូវ នៅ យ៉ាំងហ្គូន ចាប់ផ្ដើម ហើយ។ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ នៅក្នុងក្របខណ្ឌអាស៊ានក្ដី ឬប្រទេសដទៃក្ដី។”

សម្ដេចតេជោបានបន្ថែមទៀតថា ៖ “អំបាញ់មិញឯកឧត្ដម ប្រាក់ សុខុន ប្រាប់ថា​ អ៊ិនធើណេតចាប់ផ្ដើមផ្ដាច់ បន្ថយបណ្ដើរៗហើយ [នេះគឺជា] អំពីសភាពការថ្មីៗនៅមីយ៉ាន់ម៉ា។ នោះជាកិច្ចការរបស់មិត្តភក្ដិនៅក្នុងក្របខណ្ឌអាស៊ាន យើងគ្រាន់តែផ្សាយព័ត៌មាន ក៏ប៉ុន្តែមិនត្រូវធ្វើអត្ថាធិប្បាយ។”

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាបច្ចុប្បន្ន ជាជនរងគ្រោះ ដែលអ្នកជំនាន់មុនបង្កើតសង្គ្រាម បង្កើតបំណុល ឯអ្នកជំនាន់ក្រោយបច្ចុប្បន្នដើរសងបំណុល បង្កើតសន្តិភាព បញ្ចប់សង្គ្រាម។

សម្ដេចតេជោបានបញ្ជាក់ថា នេះជាកាតព្វកិច្ចកូនខ្មែរដែលមានតែអ្នកបានកសាងសន្តិភាពដោយផ្ទាល់ដៃទេ ទើបដឹងថា សន្តិភាពមានតម្លៃសន្តិភាពណា និងត្រូវទប់ស្កាត់សង្គ្រាមរបៀបណា៕

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ
សូមចុចអាន៖ ធនាគារមីយ៉ាន់ម៉ា ទូទាំងប្រទេសត្រូវបិទទ្វារបន្ទាប់ពីរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម