Connect with us

ព័ត៌មានជាតិ

ឃាតកដែល​សម្លាប់​បុរស​វ័យ​ចំណាស់​ស្លៀកពាក់​ឈុត​ទាហាន​ ត្រូវ​បាន​សមត្ថកិច្ចវែក​មុខ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ឃាតក​ដែល​សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន​ត្រូវ​បាន​សមត្ថកិច្ចវែក​មុខ​ដឹង​ហើយ គឺ​ដោយសារ​តែ​ញៀន​ថ្នាំ​ពេក​​សម្លាប់​យក​ម៉ូតូ​ទៅ​លក់​ដើម្បី​ទិញ​ថ្នាំជក់​បន្ត​។

គួរ​បញ្ជាក់​ផងដែរ​ថា​ នៅ​ព្រឹក ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងភូមិ​បន្ទាយ​ទី​ពី ឃុំ​អូ​ទំព័រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន ត្រូវ​ជន​មិន​ស្គាល់ឈ្មោះ​យក​ដំបង​វាយ​ជាច្រើន​ដំបង​បណ្តាល​ឲ្យ​របួសធ្ងន់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​រ៉ុង​រឿង ភេទប្រុស អាយុ​៦១ ឆ្នាំ​រស់នៅ​ក្នុងភូមិ​បន្ទា​យ​ទី​ពី ឃុំ​អូ​ទំព័រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​នៅពេល​ព្រឹក​នោះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ត្រូវគេ​វាយ​ដុំ​ឡើង​សុះសាច់​ដេក​សន្លប់​នៅ​កន្លែង​ស្រប​ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ដោយសារតែ​កា​វាយ​ដុំ​របួសធ្ងន់​ពេក​បាន​ស្លាប់​ចាត់​បង់ជីវិត​ទៅ ចំណែក​ឃាតក​ដៃដល់​រត់គេចខ្លួន​បាត់​។

ក្រោយពី​ឃាតកម្ម​សម្លាប់​មនុស្ស​បាន​រត់គេច​បាត់ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​តាម​ចាប់​ឃាតក​ឲ្យ​បាន លុះ​នៅ​ល្ងាច ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ ២០២១ កំលាំង​នគរបាល​ស្រុក​ម៉ាឡៃ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ឃាតករ​បាន​នៅក្នុង​ស្រុក​ម៉ាឡៃ មាន ឈ្មោះ វុន ឡៃ​ហៀក ភេទ​ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​កោះ​ឈ្នួល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជា​ជន​ជក់​ថ្នាំញៀន​យ៉ាងខ្លាំង​នៅ​ស្រុក​ម៉ាឡៃ​។

ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ដោយសារតែ​ជក់​ថ្នាំញៀន​ខ្លាំង​គ្មាន​លុយ​ទិញ​ថ្នាំញៀន​ជក់​បន្ត​មានបំណង​យក​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​ដើម្បី​យក​ម៉ូតូ​ទៅ​លក់​ទិញ​ថ្នាំញៀន​ជក់​បន្ត​។ ក្រោយពី​សារភាព​ហើយ​ជនសង្ស័យ​បញ្ជូនមក​ស្នងការ​ដើម្បី​រៀបចំ​សំណុំរឿង​ទៅ​តុលា​ចាត់ការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម