ព័ត៌មានជាតិ
និស្សិតអាហារូបករណ៍ទៅអាមេរិកម្នាក់ បង្ហើបពីគន្លឹះទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស
កូនខ្មែរមួយរូប ដែលជានិស្សិតប្រុសឆ្នើមឈ្មោះ សារ៉ន សុវិជ្ជា បានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល១ឆមាស ក្នុងចំណោមនិស្សិត ១៩០រូប នៅជុំវិញពិភពលោក។ និស្សិតរូបនេះ បានចែករំលែកជាមួយ “កម្ពុជាថ្មី” ពីកត្តាដែលជំរុញ ព្រមទាំងការត្រៀមខ្លួនសម្រាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។

លោក សារ៉ន សុវិជ្ជា ជានិស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជំនាញគ្រប់គ្រងធុរកិច្ច បានជាប់អារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេលមួយឆមាស ជាមួយនិស្សិតខ្មែរ០៥រូបទៀត ក្នុងចំណោមនិស្សិតនៅជុំវិញពិភពលោក ១៩០រូប។ អាហារូបករណ៍ដែលទទួលបាន មានឈ្មោះថា Global Undergraduate Exchange Program (Global UGRAD Program) ឆ្នាំ២០២៣-២០២៤ ដែលផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយអង្គការ World Learning ដោយបើកសេរីសម្រាប់សាធារណជនក្នុងការដាក់ពាក្យ។ កម្មវិធីនេះ នឹងជួយពួកគេក្នុងការបង្កើនជំនាញស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងពីវប្បធម៌ចម្រុះ និងការធ្វើទំនាក់ទំនងជាអន្តរជាតិ។

ដោយឡែក និស្សិត សារ៉ន សុវិជ្ជា មិនត្រឹមតែជានិស្សិតឆ្នើមប៉ុណ្ណោះទេ លោកក៏ជានិស្សិតមួយរូបដែលសកម្ម និងបានខិតខំចូលរួមធ្វើការងារស្ម័គ្រចិត្តជាច្រើមសម្រាប់សង្គមជាតិ។ លោកបានចំណាយពេល ៣ឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យ ក្នុងការបំពេញការងារស្ម័គ្រចិត្ត និងចូលរួមក្នុងគម្រោងនានា ដូចជា ការអប់រំ និងបរិស្ថានជាដើម។ និស្សិតរូបនេះ បានភ្ជាប់ខ្លួនយ៉ាងល្អជាមួយមនុស្សជុំវិញខ្លួន សង្គម ជាពិសេស យុវជនជំនាន់ថ្មី ដើម្បីស្វែងរកការផ្លាស់ប្តូរសម្រាប់ខ្លួនឯង។ ទាំងនេះហើយ គឺជាបទពិសោធមួយសម្រាប់ សុវិជ្ជា មិនថាការរៀនសូត្រ ឬ ការងារសង្គមឡើយ ហើយបទពិសោធទាំងនេះ គឺជាចំណែកមួយឱ្យ សុវិជ្ជា ទទួលបានឱកាសផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។

កត្តាដែលជំរុញឱ្យ សុវិជ្ជា ដាក់អាហារូបករណ៍ ព្រោះលោកជឿជាក់ថា វាជាឱកាសដ៏ល្អបំផុតសម្រាប់រូបលោក ក្នុងការទទួលយកការអភិវឌ្ឍផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់លោកទៅកាន់កម្រិតបន្ទាប់ ដែលមានសារៈសំខាន់។ លោកក៏ចង់ចូលរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលអនាគត ដូចដែលប្រជាពលរដ្ឋគ្រប់រូបចង់បានក្នុងនាមជាទំពាំងស្នងឫស្សីមួយរូប។ និស្សិត សុវិជ្ជា បានឱ្យដឹងទៀតថា អាហារូបករណ៍ដែលខ្លួនបានជាប់នេះ គឺមិនមែនដូចជាការប្រឡងដែលត្រូវឆ្លើយឱ្យត្រូវទាំងអស់ទេ ប៉ុន្តែ ជាអាហារូបករណ៍ដែលស្រដៀងនឹងការស្វែងរកបទពិសោធការងារ កម្រិតចូលរួមកិច្ចការងារសង្គម និងភាពជាអ្នកដឹកនាំជាដើម។ ត្រង់ចំណុចនេះ អាចដឹងថា ការចូលរួមការងារស្ម័គ្រចិត្ត គឺសំខាន់ណាស់ក្នុងការអភិវឌ្ឍខ្លួន និងកសាងសមត្ថភាព ភាពក្លាហាន ព្រមទាំងទទួលបានបទពិសោធជាច្រើនសម្រាប់ជីវិតនាពេលអនាគត។

លោក សារ៉ន សុវិជ្ជា បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ចាប់យកអាហារូបករណ៍ថា ត្រូវតែចេះរៀបចំដោយខ្លួនឯងតាមរបៀបដែលគួរឱ្យជឿជាក់សម្រាប់ខ្លួនឯង។ នៅពេលស្នើសុំអាហារូបករណ៍អ្វីមួយ ត្រូវចេះពីរបៀបសរសេរសំណេរដែលជាលក្ខណៈបញ្ចុះបញ្ចូល អាចទាក់ទាញចិត្តអ្នកអានបាន ត្រូវរៀនបង្ហាញពីសមត្ថភាពរបស់ខ្លួនទាំងក្នុងទម្រង់ផ្លូវការ និងមិនផ្លូវការ។ មួយទៀត ត្រូវរៀនឆ្លើយសំណួរទូទៅដែលអ្នកគិតថាគេ នឹងអាចសម្ភាសន៍នៅពេលដល់វគ្គជួបសម្ភាសន៍ដោយផ្ទាល់។ ភាសាអង់គ្លេស ក៏ជារឿងសំខាន់ដែលមិនអាចរំលងបានដែរ។

សុវិជ្ជា បញ្ជាក់ថា នៅពេលដំណើរការដាក់ពាក្យអាហារូបករណ៍ រូបគេខិតខំអស់ពីសមត្ថភាព ដើម្បីឱ្យខ្លួនក្លាយជាបេក្ខជនដ៏ល្អម្នាក់។ ចំពោះការទទួលបានអាហារូបករណ៍នេះ លោកសង្ឃឹមថា ភាពជោគជ័យនេះ គឺជាផ្នែកមួយនៃមោទនភាពរបស់កម្ពុជា។ លោកក៏ផ្តាំផ្ញើដល់យុវជន និងសិស្សជំនាន់ក្រោយ ដែលមានបំណងចង់បន្តក្តីសុបិន្តរបស់ខ្លួន ត្រូវជឿជាក់លើខ្លួនឯងថា ខ្លួននឹងសម្រេចបានសមិទ្ធផលដ៏អាស្ចារ្យ។ ត្រូវជឿលើសក្តានុពលដែលមាននៅក្នុងខ្លួន និងកុំមើលស្រាលក្តីសង្ឃឹមរបស់ខ្លួនឡើយ។
សូមជម្រាបថា និស្សិតខ្មែរដែលបានអាហារូបករណ៍ Global UGRAD Program សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ មាន០៦រូបនគឺនិស្សិត មុយលីន,សុវិជ្ចា, សុបញ្ញា, សទ្ធារិទ្ធ, ស្រីនូ, និងបូរី។ ពួកគេទាំង០៦នាក់ ចូលរួមក្នុងកម្មវិធីនេះរយៈពេលមួយឆមាស ស្តីពីការសិក្សានៅបរទេស Washington, Georgia, Michigan, Oregon និងនៅ South Dakota។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា៕
ដោយ៖ អុន ស្រីមាន
-
វប្បធម៌ ជំនឿ៣ ថ្ងៃ មុន
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
វប្បធម៌ ជំនឿ១៦ ម៉ោង មុន
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ