ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ លើកឡើងពីមូលហេតុដែលខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគច្រើន
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលទទួលបានការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុននានាមកពីក្រៅប្រទេស ក្នុងនោះក៏មានប្រទេសចិនផងដែរ។ កាលពីពេលថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីសក្តានុពលរបស់ខេត្តទៅកាន់វិនិយោគិននៅក្នុងប្រទេសចិន ដើម្បីឲ្យអ្នកវិនិយោគប្រទេសចិនកាន់តែចង់វិនិយោគនៅក្នុងខេត្តមួយនេះ។

នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំមួយនៅខេត្តហឺណាន ប្រទេសចិន ដើម្បីធ្វើបទបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺនោះ ជាលទ្ធផល គឺទទួលបានផ្លែផ្កាជាច្រើន។ លោកថា អ្នកដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញ នៅទីនោះ មានមោទនភាព ហើយចង់មកវិនិយោគនៅខេត្តកំពង់ស្ពឺ ថែមទៀត។ លោកថា មានវិនិយោគគិនមួយចំនួន បានមកវិនិយោគរួចមកហើយ ក្នុងនោះមានក្រុមហ៊ុន សហគ្រាសចំនួន ៥០ដែលបានមកវិនិយោគនៅក្នុងខត្តកំពង់ស្ពឺ។


លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដោយសម្លឹងឃើញពីនយោបាយនៅកម្ពុជាមានភាពច្បាស់លាស់ និងមានមេដឹកនាំក៏ពូកែរនោះ បានធ្វើឲ្យអ្នកវិនិយោគនៅប្រទេសចិនកាន់តែចង់មកវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា នៅក្នុងបទបង្ហាញទៅវិនិយោគិនចិន លោកបានលើកឡើងពីអាកាសធាតុនៅកម្ពុជា ដែលមានលក្ខណ:ក្តៅ ហើយសើមធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការដាំដុះ និងការចិញ្ចឹមសត្វ។ ជាហេតុធ្វើឲ្យវិនិយោគិនប្រទេសចិន មានការចាប់អារម្មណ៍កាន់តែខ្លាំង និងចង់បោះទុនវិនិយោគនៅកម្ពុជា ជាពិសេសនោះ វិនិយោគទៅលើការចិញ្ចឹមសត្វគោ ដោយសារបច្ចុប្បន្ននេះ ប្រទេសចិនមានតម្រូវការសាច់គោររហូតដល់ ៦លានតោនឯណោះ។ បើតាមលោក វ៉ី សំណាង វិនិយោគិនចិន បានត្រៀមរួចជាស្រេចនូវឃ្លាំងសម្រាប់ស្តុកសាច់ទុកនៅកម្ពុជាដែលអាចផ្ទុកសាច់បានរហូតដល់៧០ម៉ឺនតោន។

សម្រាប់អភិបាលខេត្តកំពង់ស្ពឺ វិនិយោគិនប្រទេសចិនមិនត្រឹមតែមានតម្រូវការសាច់គោប៉ុណ្ណោះទេ គឺត្រូវការផលិតផលកសិកម្មជាច្រើននៅកម្ពុជា ជាពិសស ម្រេចកម្ពុជាដែលចិនបានចាត់ទុកថាជាផលិតផលលេខ១ នៅលើពិភពលោក រួមទាំងផលិតលផលជាច្រើនផ្សេងទៀតរបស់កម្ពុជាដូចជា ស្រួវ ទុរេន និងសាច់ពពែជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ