ព័ត៌មានជាតិ
បញ្ជាក់បន្ថែមជុំវិញករណីសិស្សជួយចេញទឹកភ្លើង ២ ម៉ឺនរៀលនៅវិទ្យាល័យទួលទំពូង
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ករណីតម្រូវឱ្យសិស្សជួយចេញទឹកភ្លើង ២ ម៉ឺនរៀលនៅវិទ្យាល័យទួលទំពូង ថ្នាក់ដឹកនាំសាលាមិនមានកំហុសទេ ព្រោះអាណាព្យាបាលនិងមាតាបិតាសិស្សបានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភទាំងអស់គ្នា។

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅរសៀលថ្ងៃទី ១៩ កញ្ញានេះថា បន្ទាប់ពីមានករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់ឱ្យសិស្សជួយចេញថ្លៃទឹកភ្លើងម្នាក់២ ម៉ឺនរៀល បើមិនបង់ទេនាំគ្នាទៅរៀនក្រោមដើមឈើ រួចមកក្រសួងបានចាត់តាំងឱ្យមន្ទីរអប់រំយុវជននិងកីឡាចុះស្រាវជ្រាវនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២៣ ដោយបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំសាលាលោកគ្រូអ្នកគ្រូ ហើយជាលទ្ធផលឃើញថាសាលាមិនមានកំហុសនោះទេដោយសារមុននឹងឱ្យសិស្សបង់ជូនសាលាថ្នាក់ដឹកនាំសាលាបានប្រជុំពិភាក្សាជាមួយអាណាព្យាបាលសិស្សពីតម្រូវការថវិកាមួយចំនួន ដើម្បីទិញសម្ភារបន្ថែមបំពាក់ក្នុងថ្នាក់រៀនដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។
លោកស្រីបានបន្តថា ចំពោះសិស្សដែលមិនមានលទ្ធភាពគឺសាលាមិនតម្រូវឱ្យចូលរួមឧបត្ថម្ភនោះទេហើយគ្រួសារណាមានកូនរៀនពីរនាក់សាលាតម្រូវឱ្យបង់តែម្នាក់ដែរគឺក្នុង ១ ខែ ២៥០០រៀលក្នុង១នាក់និង ២ម៉ឺនរៀលក្នុង១ឆ្នាំសិក្សាដែលមាន ៨ ខែ។

លោកស្រីបានបន្តទៀតថា «អីចឹងការចូលរួមនេះជាការចូលរួមក្នុងស្មារតីស្ម័គ្រចិត្ត ហើយសម្រាប់មាតាបិតាឬសិស្សានុសិស្សណាគាត់អត់មានលទ្ធភាព សាលាមិនបានបង្ខំឱ្យបង់ទេ។ ជាក់ស្តែងចំនួនសិស្សសរុប ២៤១៤ នាក់សិស្សដែលបានផ្តល់ថវិកាចូលរួមមានតែ ១៨១១ នាក់ប៉ុណ្ណោះ»។
អ្នកនាំពាក្យអប់រំបានបន្ថែមថា ចំពោះការលើកឡើងរបស់នាយករងសាលាដែលថាបើសិស្សណាមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើជាពាក្យលេងសើច ហើយគាត់បានសុំទោសជាសាធារណៈរួចហើយដែរ។
ករណីខាងលើនេះលោក ម៉ី សាម៉ុន នាយកវិទ្យាល័យរងទួលទំពូងបានចេញលិខិតសុំទោសជាសាធារណៈថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រូបលោកបាននិយាយជាមួយសិស្សានុសិស្សឲ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់២ ម៉ឺនរៀល សម្រាប់ ៨ ខែ។ ហើយករណីសិស្សមិនបង់ថវិកាឲ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្តីនិយាយលេងសើចជាមួយសិស្ស និងគ្រូទេ ។
លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា ក្រសួងមានការគាំទ្រថវិកាសម្រាប់ចំណាយទៅលើទឹកនិងភ្លើងនៅតាមសាលានីមួយៗ តែថវិកាមានកម្រិតនៅឡើយ។ ការចូលរួមរបស់សហគមន៍ជាការចូលរួមដ៏សំខាន់ក្នុងការគាំទ្របង្រៀននិងរៀនដែរ ប៉ុន្តែត្រូវមានការស្ម័គ្រចិត្តមានការយល់ព្រមឬជជែកគ្នាជាមួយអាណាព្យាបាលមាតាបិតាសិស្សជាមុនសិន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


