ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការរៀបចំប្រឡងបាក់ឌុបនៅខែសីហា មិនប៉ះពាល់ដំណើរការសិក្សារបស់សិស្សនោះទេ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៥ កុម្ភៈ នេះថា ការរៀបចំប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅខែសីហា ខាងមុខនេះ មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សានុសិស្សនោះទេ ដោយសារឆ្នាំនេះក្រសួងបានដាក់កាលបរិច្ឆេទចូលកង ឬ ចូលរៀនឆ្នាំសិក្សាថ្មី នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោកស្រីបានបន្តថា ដូចនេះសិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់ និងកាលវិភាគបានត្រឹមត្រូវ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមប្រឡងនាពេលខាងមុខ។

លោកស្រី បានបន្តទៀតថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ក្រសួងអប់រំ បានរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ ពោលមុនការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីបានបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យក្រសួងអប់រំរំកិលការរៀន និងបង្រៀន ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាបន្តបន្ទាប់។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានព្យាយាមរំកិលកាលបរិច្ឆេទ នៃការប្រឡងវិលមករកភាពប្រក្រតីវិញហើយ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ ក្រសួងបានរៀបចំបានទៅតាមការគ្រោងទុកដោយមិនមានការរំកិលការរៀន និងបង្រៀន ជាបន្តទៀតទេ។

គួរបញ្ជាក់ថា ថ្មីៗ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីកាលបរិច្ឆេទសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ខណៈនៅឆ្នាំមុនប្រឡងនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ធ្វើនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ខណៈឆ្នាំមុន ធ្វើថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


