ព័ត៌មានជាតិ
ប៉ុន្មាននាទីមុននេះ មន្ទីរអប់រំសម្រេចប្តូរគ្រូយកលុយសិស្សសាលាសន្ធរម៉ុក ទៅបង្រៀននៅខណ្ឌសែនសុខវិញ
មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យប្តូរទីតាំងគ្រូបង្រៀនម្នាក់ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាសែនសុខវិញ បន្ទាប់ពីរកឃើញកំហុសយកលុយសិស្សក្នុងពេលបង្រៀន។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈនេះថា មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យនៅព្រឹកមិញ ហើយបានរកឃើញកំហុសឆ្គងពិតជាកើតមានមែន។
«ព្រឹកមិញនេះនៅវេលាម៉ោង១០ មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានរកឃើញកំហុសឆ្គងរបស់គាត់ ហើយបានឯកភាពសម្រេចផ្លាស់គាត់ពីសាលាបឋមសិក្សាសន្ធរម៉ុកនៅខណ្ឌទួលគោក ទៅសាលាបឋមសិក្សាសែនសុខខណ្ឌសែនសុខ។ ល្ងាចនេះយើងបានណែនាំឲ្យសាលារៀបចំឯកសារយកទៅប្រគល់ជួនគាត់»។

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង។
គួរបញ្ជាក់ថា ការដាក់វិន័យគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុកនេះ បន្ទាប់ពីមន្ទីរអប់រំយុវជននិងកីឡាបានរកឃើញគ្រូបង្រៀនម្នាក់នេះ ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែ ពីសិស្សពិតប្រាកដមែន។ ក្រោយពេលដែលឪពុកម្តាយនិងអាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក គ្រូបង្រៀននៅសាលាបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


