Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ពង្រឹងសមត្ថភាពគរុកោសល្យផ្នែកបច្ចេកវិទ្យាគ្រូបង្រៀនបឋម ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ និងជំនាញឌីជីថល

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងគរុកោសល្យផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ និងជំនាញឌីជីថលរបស់គ្រូបង្រៀនកម្រិតបឋមសិក្សា ក្នុងការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ ឱ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក សុកថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការពង្រឹងសមត្ថភាពគរុកោសល្យផ្នែកបច្ចេកវិទ្យាគ្រូបង្រៀនបឋមសិក្សានេះ ធ្វើឡើងតាមរយៈការបើកវគ្គបណ្ដុះបណ្ដាលអនឡាញ ស្ដីពី កម្មវិធីអប់រំការគិតបែបកុំព្យូទ័ររៀបចំឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល។

ជាងនេះទៀតការពង្រឹងសមត្ថភាពគរុកោសល្យផ្នែកបច្ចេកវិទ្យាគ្រូបង្រៀនបឋមសិក្សានេះគឺសមស្របតាមបរិបទសិក្សានៅសាលារៀន បង្កើនការយល់ដឹងអំពីការគិតដោយបំបែកបញ្ហា ការស្វែងរកលំនាំ ការត្រិះរិះពិចារណាស៊ីជម្រៅ និងការបង្កើតដំណោះស្រាយជាលំដាប់។ ពង្រឹងជំនាញបង្រៀនបែបសកម្ម និងប្រើបច្ចេកវិទ្យា ជួយគ្រូអភិវឌ្ឍន៍វិធីសាស្ត្របង្រៀនថ្មីៗ ដោយបញ្ចូលបច្ចេកវិទ្យា និងសកម្មភាពអន្តរកម្ម ដើម្បីលើកកម្ពស់ការចូលរួមសិស្ស និងបង្កើតបរិយាកាសសិក្សាសកម្ម និងការលើកកម្ពស់សមត្ថភាពរៀបចំមេរៀន និងសកម្មភាពសិក្សាគាំទ្រឱ្យគ្រូអាចរៀបចំផែនការមេរៀន និងសកម្មភាពសិក្សា ដែលបញ្ចូលគំនិតការគិតបែបកុំព្យូទ័រ ទៅក្នុងមុខវិជ្ជាផ្សេងៗ បានយ៉ាងប្រកបដោយច្នៃប្រឌិត។

លោក សុកថា បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ បន្តរក្សាឆន្ទៈនេះ និងក្លាហានក្នុងការនាំយកចំណេះដឹងទាំងនេះ ទៅសាបព្រោះបន្តដល់លោកគ្រូ អ្នកគ្រូដទៃទៀត ព្រមទាំងសិស្សានុសិស្សនៅតាមសាលារបស់ខ្លួន។ ព្រោះថាក្នុងយុគសម័យឌីជីថលនេះ លោកគ្រូ អ្នកគ្រូ គឺជា “អ្នកផ្លាស់ប្តូរ” ដ៏សំខាន់ ក្នុងការនាំយកនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ មកបំភ្លឺផ្លូវ និងបណ្ដុះសិស្សានុសិស្សឱ្យក្លាយជា “ពលរដ្ឋឌីជីថល” ពេញលេញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានបញ្ជាក់ថា «ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ នៅថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង “មូលធនមនុស្សឌីជីថល” ដែលជាឆ្អឹងខ្នងដ៏សំខាន់បំផុត ក្នុងការសម្រេចឱ្យបាននូវទិសដៅ នៃយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ជួយជំរុញឱ្យកម្ពុជាអាចបោះជំហានទៅមុខដោយភាពរឹងមាំក្នុងយុគសម័យឌីជីថលបាន គឺផ្តើមចេញពីការចាក់គ្រឹះការអប់រំដ៏រឹងមាំនៅថ្ងៃនេះ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម