Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ស្នើក្រសួងមុខងារសាធារណៈ ឱ្យរក្សាអត្ថប្រយោជន៍ជូនគ្រូបង្រៀននៅតំបន់ជួបការលំបាក

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំក្រសួងមុខងារសាធារណៈ ឱ្យរក្សាអត្ថប្រយោជន៍ជូនគ្រូបង្រៀននៅតំបន់ជួបការលំបាកដដែលដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់កាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ក្រសួងបានរៀបចំសេចក្តីព្រាងអនុក្រឹត្យចុងក្រោយស្តីពី ការកំណត់សាលារៀនជួបការលំបាក ដោយបាន កំណត់លក្ខខណ្ឌថ្មីរួមមាន កត្តាភូមិសាស្ត្រ កត្តាលទ្ធផលសិក្សាសិស្ស និងកត្តាខ្វះគ្រូបង្រៀន ក្របខ័ណ្ឌ ព្រមទាំងបានរៀបចំស្ថិតិ និងឯកសារសិក្សា ដើម្បីគាំទ្រក្នុងការកំណត់យកលក្ខខណ្ឌថ្មី ខណៈបច្ចុប្បន្ន ក្រសួងស្នើសុំក្រសួងមុខងារសាធារណៈដោយរក្សាអត្ថប្រយោជន៍ជូនគ្រូបង្រៀន នៅតំបន់ជួបការលំបាកដដែលតាមប្រកាស ដែលនៅមានសុពលភាពនិងទទួលបានគោលការណ៍ឯកភាព។

លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រសួងអប់រំក៏បានសិក្សាអំពីការបែងចែកតំបន់ជួបការលំបាក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការពង្រាយគ្រូ និងរក្សាបុគ្គលិកអប់រំនៅតាមសាលារៀនទូទាំងប្រទេស សំដៅធានាបាននូវសមធម៌ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ ការសិក្សានោះផ្តោតសំខាន់ចំពោះសាលារៀនស្ថិតក្នុងភូមិសាស្រ្តងាយរងគ្រោះដោយកត្តាធម្មជាតិ ស្ថិតនៅតំបន់ដាច់ស្រយាល ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងសហគមន៍ ស្ថិតក្នុងសហគមន៍ងាយរងគ្រោះដោយកត្តាផ្សេងៗ និងលទ្ធផលសិក្សាទាប ដើម្បីឱ្យសិស្សទទួលបានការអប់រំមួយប្រកបដោយគុណភាព។

ជាមួយគ្នានេះក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយ និងយន្តការនានាដើម្បីគាំទ្រគ្រូបង្រៀន ជាពិសេសអ្នកដែលបម្រើការនៅតំបន់ដាច់ស្រយាល ឬតំបន់ជួបការលំបាក។ ទោះបីជាមិនមានប្រកាសតែមួយដែលបញ្ជាក់ពី “អត្ថប្រយោជន៍គ្រូបង្រៀនជួបការលំបាក” ក្នុងន័យកំណត់ត្រឹមតែប្រាក់ឧបត្ថម្ភក៏ដោយ ប៉ុន្តែក្រសួងបានប្រើប្រាស់ប្រព័ន្ធគន្លងអាជីព ការបែងចែកតំបន់ និងកម្មវិធីលើកទឹកចិត្តនានាដើម្បីពង្រឹងការរស់នៅ និងការបង្រៀនរបស់គ្រូនៅតំបន់ទាំងនោះ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម