Connect with us

ព័ត៌មានជាតិ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ វ៉ាក់សាំង នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ តែ​បញ្ហា​សំខាន់ គឺ​ការ​ដឹកជញ្ជូន ការថែរក្សា និង​ការចាក់

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី ចុះ​ពិនិត្យមើល​ទីតាំង​ស្តុក​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ​នេះ​ថា វ៉ាក់សាំង នឹង​មកដល់​ក្នុងពេល​ឆាប់ៗ តែ​បញ្ហាសំខាន់ គឺ​ការដឹកជញ្ជូន ការថែរក្សា និង​ការ​ចាក់ ដែល​ពេលនេះ​យើង​កំពុង​រៀបចំ​កន្លែង​ទុកដាក់ និង​បណ្តុះបណ្តាល​គ្រូពេទ្យ​បង្គោល ទាំង​នៅ​ក្រសួងការពារជាតិ និង​ក្រសួងសុខាភិបាល​សរុប​មាន​ចំនួន​ជាង​៣០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ តែ​ខ្ញុំ​មិន​កំណត់ថា នឹង​មកដល់​ថ្ងៃ​ណា​នោះ​ទេ បញ្ហា​សំខាន់ គឺ​ការដឹកជញ្ជូន ការ​ថែរក្សា​ទុកដាក់ ឈាន​មកដល់​ការចាក់ នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ផលិតផល​ជា​យុទ្ធសាស្ត្រ​បន្ទាន់​នេះ ពីព្រោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ជា​ទំនិញ​ពិសេស និង​ជា​យុទ្ធសាស្ត្រ​ទៅទៀត ដែល​តម្រូវការ​របស់​វា គឺ​ត្រូវ​រក្សា​សីតុណ្ហភាព​ឲ្យ​បាន​ថេរ ក្នុង​ការ​ទុកដាក់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​គុណភាព ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​យើង​។

ជាក់ស្ដែង​ដូច​ថ្ងៃនេះ យើង​បានរៀបចំ​ហើយ​សម្រាប់​ទូ​ក្លាស្សេ ដែលមាន​សីតុណ្ហភាព​ថេរ​តាម​តម្រូវការ ដែល​យើង​ចង់បាន ដូច​អ្វីដែល​យើងទាំងអស់គ្នា​បានឃើញ​រួចហើយ គឺ​ផ្នែក​សុខាភិបាល​របស់​ក្រសួងការពារជាតិ បានរៀបចំ​ដើម្បី​ទទួល​វ៉ាក់សាំង ដែល​នឹង​មកដល់​នាពេលខាងមុខ ដោយ​តម្កល់​នៅទីនេះ រួចហើយ​ចែកចាយ​ចាក់​ជូន​ប្រជាពលរដ្ឋ នាពេលខាងមុខ​”​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ឥឡូវនេះ​អ្វីៗ​វា​បាន​ធានា​ច្បាស់លាស់​ហើយ គឺ​ដំបូង វ៉ាក់សាំង នឹង​ដឹក​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​យកមក​រក្សាទុក​នៅទីនេះ ហើយ​បន្ទាប់​ទៀត យើង​ធ្វើតាម​ផែនការ គឺ​នឹងត្រូវ​ដឹក​ទៅ​កន្លែង​ណា​ទៀត​។ សម្ដេច​ពិជ័យ​សេនា​បន្តថា ក្នុងចំណោម​ចាក់​សាំង​ចំនួន​៦០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយនឹង​មកដល់​តែ​មុនដំបូង​គេ​នេះ គឺ​ត្រូវបាន​បែងចែក​ទៅខាង​កងទ័ព​ចំនួន​៣០ ម៉ឺន​ដូ​ស និង​ខាង​ក្រសួងសុខាភិបាល​ចំនួន​៣០ ម៉ឺន​ដូ​ស​។

បើ​តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ខាង​ក្រសួងការពារជាតិ អ្នក​ដែល​ត្រូវ​ចាក់​ដំបូង​គេ​បំផុត គឺ​កងទ័ព​ចាក់​មុនគេ ហើយ​ត្រូវ​ចាក់​ទាំងអស់​តែម្តង បន្ទាប់មក គឺ​ក្រុម​គ្រួសារ ហើយ​បន្ទាប់មកទៀត គឺ​អ្នក​នៅ​ជុំវិញ ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា ជំនួយ​វ៉ាក់សាំង​ដែល​ទទួល​បាន​លើកដំបូង​នេះ នឹងត្រូវ​ចាក់​បានតែ​១៥ ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​អ្វីដែល​នៅសល់ គឺ​ត្រូវ​ពិភាក្សា​គ្នា​បន្ត​ទៀត​។ វ៉ាក់សាំង​នេះ ចាក់​បាន​១៤​ថ្ងៃ ត្រូវ​ចាក់​ម្ដងទៀត​។ មានន័យថា មាន​គម្លាត​១៤​ថ្ងៃ​។

សូម​បញ្ជាក់​ថា សម្រាប់​គ្រូពេទ្យ​បង្គោល​ទាំង​ក្រសួងការពារជាតិ ទាំង​ក្រសួងសុខាភិបាល ដែល​ចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​វេជ្ជបណ្ឌិត​ចិន​ទាក់ទង​ការ​ចាក់​វ៉ាក់សាំង​នេះ មាន​ចំនួន​ជាង​៣០០ នាក់ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ដំបូង​នេះ គឺ​មាន​១៥០​នាក់ ហើយ​បន្ត​នៅ​ថ្ងៃស្អែក​ទៀត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម