Connect with us

ព័ត៌មានជាតិ

អនុប្រធាន​ទី​២ ព្រឹទ្ធសភា ចុះ​សួរ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ

បានផុស

នៅ

កណ្តាល​ ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ដល់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​២១១​គ្រួសារ នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឯកឧត្តម​កិត្តិ​ស​ង្គហ​បណ្ឌិត ទេព ង​ន បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពីស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា ពលរដ្ឋ​ទូទាំងប្រទេស​។ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត​អនុប្រធាន​ទី​២ បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អំពី ស្ថានភាព​ទូទៅ​ក្នុងប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ថា ទោះបី​ប្រទេសជាតិ​ត្រូវ​ប្រឈម​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ក្នុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ប្រជាជន​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​ទេ​។ ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៅឡើយ​ចំពោះ​ជំងឺ​រាតត្បាត​មួយ​នេះ​។ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​បងប្អូន​ប្រជា​ពល​ល​រដ្ឋ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព ដោយ​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី និង​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប្រចាំ​។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២១១​គ្រួសារ នា​ឱកាស​នោះ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​ចំនួន​៣០​គីឡូក្រាម ពងមាន់ ៣០​គ្រាប់​។ ដោយឡែក សិស្សានុសិស្ស​ចំនួន​៣០​នាក់ នៅក្នុង​សមាគម​កុមារ​នៃ​ក្តីសង្ឃឹម​កម្ពុជា ម្នាក់ៗ​ទទួលបាន​កាបូបស្ពាយ​សម្រាប់​ដាក់​សម្ភារ​សិក្សា​ចំនួន​០១ សម្លៀកបំពាក់​សិក្សា​០១​កំ​ប្លេ ​និង​សម្ភារ​សិក្សា​មួយចំនួនទៀត​៕

ដោយ ​៖ ប៉ាល់​សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម