សមត្ថកិច្ច​ឃាត់​ខ្លួន​ក្មេង​ទំនើង​ប្រដាប់​ដោយ​ដាវ​ចំនួន​២៨នាក់ នៅ​ផ្លូវ​វេង​ស្រេង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​ខ្លួន​ក្មេង​ទំនើង​ប្រដាប់​ដោយ​ដាវ​ចំនួន​២៨នាក់ នៅ​ផ្លូវ​វេង​ស្រេង​

Published

on

ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​២៨នាក់​ ប្រដាប់​ដោយ​ដាវ​សាំម៉ូរៃ​ប្រមូល​ផ្តុំ​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លួន​ និង ​ធ្វើ​តេស្ត​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម។

ការ​ចុះឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ នា​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច​បណ្តោយ​ផ្លូវ​វេង​ស្រេង ក្នុង​ សង្កាត់​ចោមចៅ២ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

លោក​ម៉ន​ វុ​ធី ​អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង២៨នាក់​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ម្តុំ​ផ្លូវ​វេង​ស្រេង ខ្លះ​ប្រដាប់​ដោយ​ដាវ​និង​កាំបិត​​ ហើយ​ក៏​រក​ឃើញ​គ្រឿង​ញៀន​៧​កញ្ចប់​តូច​ផង​ដែរ ​ខណៈ​ក្នុង​ចំណោម​ពួកគេ​​មាន​១៨​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​​រក​ឃើញ​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​។ ក្រោយ​ធ្វើ​ការ​ឃាត់​ខ្លួន​រួច​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​៕

កែសម្រួល​ដោយ​ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services