អភិបាលខេត្ត​ឧត្ដរមានជ័យ​ព្រមាន​ចាត់វិធានការដល់​ពលករ​ណា​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្ត​ឧត្ដរមានជ័យ​ព្រមាន​ចាត់វិធានការដល់​ពលករ​ណា​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​

Published

on

​លោក ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្តឧត្តរ​មានជ័យ​បានធ្វើ​ការព្រមាន​ផាកពិន័យ​និង​ដាក់ទោស​ព្រហ្ម​ទណ្ឌ​ដល់​ពលករ​ទាំងឡាយណា​ដែល​រត់គេចវេស​មិន​ព្រមធ្វើ​ចត្តាឡី​ស័ក​។​

ថ្លែង​ក្នុងឱកាស​ចុះ​សំណេះសំណាល​ជាមួយ​បង​ប្អូន​ពលករ​មកពី​ថៃតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក​បាន​មានប្រសាសន៍ថា​ ការធ្វើ​ចត្តាឡី​ស័ក​រយៈពេល១៤​ថ្ងៃ​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សារៈសំខាន់​ណាស់​ដើម្បី​ទប់​ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ចូលក្នុង​សហគមន៍​។​

លោក​បាន​បន្តទៀតថា​ ចំពោះ​ការធ្វើចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ​នេះដែរ​ រដ្ឋបាលខេត្ត ក៏បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការផ្គត់ផ្គង់​នូវ​ការ​ស្នាក់នៅ​ ចំណីអាហារ​ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ជូន​បង​ប្អូន​ពលករ​ផងដែរ​។​

លោក​អភិបាលខេត្ត​បាន​បន្ថែមថា​ «​ប្រសិនបើ​បុគ្គល​ណា​មិន​គោរព​តាម​វិធានការ​ របស់ក្រសួងសុខា​ភិបាល​ ដោយធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ផាកពិន័យ​ចាប់ពី​២០០,០០០រៀល​ ទៅ​១,០០០,០០០ រៀល និង​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ផងដែរ​»​។​

លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ រួមគ្នា​ការពារ​ជំងឺ​កូ​វីដ​១៩កុំឱ្យ​មានការ​ចម្លង​ដល់​បងប្អូន​ក្រុមគ្រួសារ​ ក៏ដូចជា​សហគមន៍​។​

ដោយសារ​ចំនួន​ពលករ​មកពី​ថៃ​ចូល​តាម​ច្រក​អូរ​ស្មាច់​មានការ​កើនឡើង​នោះ​ អាជ្ញាធរខេត្តឧត្តរ​មានជ័យ​បាន​សម្រេចយក​ទីតាំង​ពហុ​កីឡដ្ឋាន​ខេត្ត​ធ្វើជា​មណ្ឌល​ច​ត្តាឡី​ស័ក​មួយទៀត​ដោយ​រៀបចំ​ដំឡើង​តង់​ចំនួន​១០០ និង​បង្គន់​ចំនួន​៣៣ និង​បានរៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ខណៈ​បច្ចុប្បន្ន​​ខេត្ត​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រមាណ​ជិត​២០​កន្លែង​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​មាន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន​២,៧៨០នាក់ ដែល​កំពុង​ប្រើ​ប្រាស់​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​១៩មណ្ឌល​នៅ​ទូទាំង​ខេត្តឧត្ដរមានជ័យ​៕​

អត្ថបទ ៖ សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services