Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំចិន បញ្ជាក់ពីឆន្ទៈបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧

បានផុស

នៅ

ថ្នាក់ដឹកនាំចិន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការកសាង​សហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត ហើយក៏បានបញ្ជាក់អំពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការជឿជាក់បែបនេះ គ្រាដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក ឆាយ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិ យាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។

នៅក្នុងជំនួបនេះ លោក ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។ តាមរយៈកិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ នាឱកាសនេះ លោកបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត។

ទន្ទឹមគ្នានេះ លោក ឆាយ ឈី ក៏បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រ ដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ និងបានរំឭកផងដែរអំពីសមិទ្ធផល ដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ឆ្នាំកន្លងមកនេះ តួយ៉ាងដូចជា៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណលោក ឆាយ ឈី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា នេះគឺជាឱកាសលើកទី ២ ដែលសម្តេចធិបតី បានដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី ៧ កាលពីខែសីហា ឆ្នាំ ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តនូវមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។

ក្នុងន័យនេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់លោក ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ឆ្នាំកន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានរឹងមាំ និងយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង

ជីវិតកម្សាន្ដ៣៩ នាទី មុន

ឈានដល់វ័យ ៤៣ ឆ្នាំ គ្រាន់តែប្ដូរម៉ូដសក់ថ្មី តួនាងឡាំយ៉ង ប្លែកមើលសឹងមិនស្គាល់

អាជីព៤៣ នាទី មុន

ផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋានដោយសារជំនាញបច្ចេកទេស

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារនៅអង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

គយ ថា ពន្ធនាំចូលទូរសព្ទ Nokia ចុចពិល បង់មិនដល់១ដុល្លារផង មិនមែន៩៣ដុល្លារទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

កីឡា៥ ម៉ោង មុន

លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

Sokha Hotels

ព័ត៌មានពេញនិយម