ព័ត៌មានជាតិ
មន្ត្រីក្រសួងទេសចរណ៍៖ ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្របាន ទាមទារឱ្យមានអភិក្រម៤P
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុខ សុគុណ បានលើកឡើងថា ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ បាន គឺទាមទារឱ្យអភិក្រម៤P ទើបប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍កម្រិតពិភពលោកប្រកបដោយបដិសណ្ឋារកិច្ចល្អ ជាទីកន្លែងសម្រាប់ការរស់នៅ និងទស្សនាយ៉ាងល្អប្រសើរ។

លោក សុខ សុគុណ អះអាងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ ទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២៤-២០២៨ ក្រុងខេមរភូមិន្ទ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក សុខ សុគុណ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អះអាងថា ៤P មានដូចជា៖ Public ឬមានន័យថារដ្ឋ, Peopleប្រជាពលរដ្ឋ, Private ឯកជន and Partner ដៃគូអភិវឌ្ឍន៍”។

ក្រៅពីមាន៤ចំណុចនេះហើយ មន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបន្ថែមចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រ «បង្កើន៥» ទើបកម្ពុជាប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍កម្រិតពិភពលោកប្រកបដោយ បដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅ ជាទីកន្លែងដែលមានលក្ខខណ្ឌប្រសើរបំផុតសម្រាប់ការរស់នៅ និងទស្សនា។

មន្រ្តីក្រសួងទេសចរណ៍រូបនេះ បន្តថា ការរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ២០២៤- ២០២៨ ដ៏មានសារៈសំខាន់ នៅលើទឹកដីដែលពោរពេញដោយភាពអាទិ៍កំបាំង ជាសក្តានុពលមិនចេះរីងស្ងួតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តកោះកុង។ ដូច្នេះលោក សុខ សុគុណ យល់ថា សិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងគោលដៅជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញទេសចរ និងការវិនិយោគ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជិតប៣ទសវត្សរ៍មកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ និងសម្រេចបាន សុខសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ វិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចសំខាន់ ជាមាសបៃតង ត្រូវបាន កំណត់នៅក្នុងយុទ្ធសាស្ត្របញ្ញាកោណរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ បាន និងកំពុងរួមចំណែកយ៉ាងលេចធ្លោក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បង្កើត និងបង្កើនឱកាសការងារ និងមុខរបរចំណូល ជាទីផ្សារនាំចេញនៅនឹងកន្លែង ជាការរកទីផ្សារលក់ផលិតផល សេវាកម្មទេសចរណ៍របស់ប្រជា ពលរដ្ឋដែលកំពុងប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងជួយផ្សព្វផ្សាយ និងលើកកម្ពស់ កិត្យានុភាពជាតិលើឆាកអន្តរជាតិដ៏មានប្រសិទ្ធភាព។
ចំណែកលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានពេញចិត្តចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដោយចង់ប្រែក្លាយខេត្តកោះកុងឱ្យមានការអភិវឌ្ឍន៍វិស័យទេសចរណ៍កាន់ខ្លាំងលើសពីទេសចរណ៍បែបអេកូធម្មជាតិ។

លោក ស្រេង ហុង មានជំនឿចិត្តថា ខេត្តកោះកុងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រុងជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើនដែលកត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី។

ប្រទេសកម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ២,៣លាននាក់ និងទេសចរជាតិ១៣,៩លាននាក់ នៅឆ្នាំ២០២២។ ក្នុង៩ខែឆ្នាំ២០២៣នេះ (មករា-កញ្ញា) កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៩លាននាក់ និង ទេសចរជាតិប្រមាណ១៣លាននាក់ឡើងវិញ។
កម្ពុជាត្រូវបានយកចិត្តទុកដាក់ ថែរក្សា ការពារ និងអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលសំដៅជំរុញបន្ថែមក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទដោយ៖ សិរីវឌ្ឍនៈ

(រូបថត តំបន់ទេសចរណ៍ខេត្តកោះកុង។ រូបថតពី រដ្ឋបាលខេត្តកោះកុង)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


