ព័ត៌មានជាតិ
នារីចល័តចរ ទទូចឱ្យសាធារណជន កុំចែករំលែកអ្វីដែលប៉ះពាល់ដល់តម្លៃជាតិ ព្រោះខាតប្រយោជន៍ទាំងទេសចរណ៍
ត្រឹមតែការចែករំលែក វីដេអូអ្នកបំពុលសង្គមម្នាក់ដែលហូបកន្លាត ធ្វើឱ្យទេសចរអន្តរជាតិ យល់ថា ប្រជាពលរដ្ឋកម្ពុជា និយមទទួលទានសត្វកន្លាតជាអាហារ។ នេះបើតាមការបញ្ជាក់ពី កញ្ញា ឃន លាងអេង នៅក្នុងវីដេអូឃ្លីបខ្លី ជិត២នាទី នៅថ្ងៃទី២៦ ខែតុលានេះ។

កញ្ញា ឃន លាងអេង ដែលគេស្គាល់ថា “នារីចល័តចរ” ជាអ្នកដែលតែងចែករំលែក ពីការផ្សងព្រេងបែបដើរព្រៃបោះតង់ និងពីតំបន់ទេសចរណ៍មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានចែករំលែករឿងរ៉ាវមួយ ទាក់ទងនឹង ទេសចរបរទេសជនជាតិអូស្ត្រាលី ២រូប ដែលកំពុងធ្វើដំណើរកម្សាន្ត តាមតំបន់មួយចំនួន នៅកម្ពុជា បន្ទាប់ពីអ្នកទាំងពីរ បានលើកជាសំណួរទៅកាន់ក្រុមកញ្ញាថា “តើប្រជាជនកម្ពុជា ពិតជាទទួលកន្លាតមែនឬ?”។
បន្ទាប់ពីបានលឺសំណួរនេះ កញ្ញា ឃន លាងអេង សម្តែងការហួសចិត្ត ដោយមិននឹកស្មានថា គ្រាន់តែវីដេអូល្បីមួយ ធ្វើឱ្យគេម៉ៃពលរដ្ឋកម្ពុជាទាំងអស់។ ទន្ទឹមនោះ កញ្ញា និងមិត្តភក្តិរួមដំណើរកម្សាន្តជាមួយ បានពន្យល់ និងបកស្រាយជុំវិញការយល់ច្រឡំនេះ ដល់ជនបរទេសទាំងពីររួចហើយ។
បើតាម កញ្ញា ឃន លាងអេង រាល់ទង្វើ និងសកម្មភាពដែលពលរដ្ឋកម្ពុជាធ្វើ សុទ្ធតែអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ ហេតុនេះ កញ្ញាសំណូមពរឱ្យពលរដ្ឋកម្ពុជាទាំងអស់ កុំចូលរួមចែករំលែករឿងរ៉ាវមិនល្អ ដែលប៉ះពាល់ដល់មុខមាត់ ប្រទេសជាតិ ព្រោះរឿងខ្លះ មិនត្រឹមប៉ះពាល់ដល់មុខមាត់ជាតិទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C