Connect with us

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន ទម្ងន់ជាង​៧គីឡូក្រាម និង​ឃាត់​ខ្លួន​ឧក្រិដ្ឋជន​​ម្នាក់

បានផុស

នៅ

នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ចប្រតិបត្តិការ បង្ក្រាប ករណីរ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ម្នាក់ រួម​ទាំង​គ្រឿងញៀន ​ជាង៧គីឡូក្រាម ។

​សមត្ថកិច្ច ឲ្យដឹងថា កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង ១៣ និង៤០នាទី កម្លាំង​ជំនាញ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១១) ​ បាន​ដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នៅចំណុចផ្លូវ​៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា ចាន់ដារ៉ា ​​អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកបាន​សារធាតុ​ញៀន ប្រភេទ​ម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៧គីឡូ​៦២២ ក្រាម។
 
បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម