Connect with us

ព័ត៌មានជាតិ

បង្កើនទំនុកចិត្តពលរដ្ឋ កូនអ្នកធំនិងរដ្ឋមន្រ្តីវ័យក្មេង ក៏ត្រូវចាក់វ៉ាក់សាំងមុនគេឲ្យតែស្របតាមលក្ខណ្ឌ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតិឲ្យប្រមូលកូនអ្នកធំ និងមេទាហាន ព្រមទាំងរដ្ឋមន្រ្តីវ័យក្មេងទាំអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ មកទទួលវ៉ាក់សាំងមុនគេ ដើម្បីជាគំរូសម្រាប់ប្រជាពលរដ្ឋ។

ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩  ដែលជាជំនួយរបស់ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំយល់ស្របជាមួយ នឹងការរៀបចំឲ្យមានការចាក់វ៉ាក់សាំង ដោយប្រមូលកូនអ្នកធំ ខ្ញុំមានកូនប្រុស៣ នាក់ និងកូនប្រសារ២នាក់ បើគេគ្រប់លក្ខ័ណឱ្យគេទៅចាក់”។ 

រដ្ឋមន្ត្រីដែលមានអាយុក្រោម៥៩ ឆ្នាំ ដូចជារដ្ឋមន្ត្រី ហង់ ជួនណារ៉ុនសាយ សំអាល់ កើត រិទ្ធ ដូច្នេះត្រូវរៀបចំឡើងវិញ ហើយផ្សាយបន្តផ្ទាល់ ហើយសម្ដេចពិជ័យសេនា ទៀ បាញ់ បានត្រូវរើសមេទាហានមួយចំនួនមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់យើង”។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “អញ្ចឹងប្រមូលកូនអ្នកធំអ្នកធំចាក់ឲ្យបានមុន ខ្ញុំឯកភាពខ្ញុំនឹងប្រាប់ កូនរបស់ខ្ញុំយល់ព្រមឲ្យកូនប្រុសទាំងបីរបស់ខ្ញុំទៅចាក់វ៉ាក់សាំង និងកូនប្រសារ២ទៀតអាចទទួលវ៉ាក់សាំង”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម