Connect with us

ព័ត៌មានជាតិ

ហាង​៣ ​ត្រូវ​ភ្លើង​ឆាបឆេះ​គ្មានសល់ កាល​ពី​យប់មិញនៅក្រុងប៉ោយប៉ែត

បានផុស

នៅ

ហាង​កាត់ដេរ ហាង​លក់​ខោអាវ​ស្បែកជើង ហាង​លក់​ផ្កា ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​អស់ សមត្ថកិច្ច​ទាំង​៣​ជួយ​ពន្លត់​២​ម៉ោង​ទើប​រលក់​ជា​ស្ថាពរ ទ្រព្យសម្បត្តិ​មាននៅ​ក្នុងផ្ទះ​ឆេះ​ខូចខាត​ទាំងស្រុង​នៅ​ម៉ោង​៩.២៤​នាទី​យប់ កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ២០២១​ ខាងកើត​ផ្សារ​ថ្មី​ប៉ោយប៉ែត​ហៅ​ផ្សារ​អ​គ្គៈ​ស្ថិតនៅ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ហាង​ទាំង៣​ ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ​ ១​ឈ្មោះ​ សុខ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ មុខរបរ​លក់​ខោអាវ​និង​ស្បែកជើង​យុវវ័យ ២​ឈ្មោះ​ នឹម គង្គា ភេទ​ប្រុស អាយុ​៣៩ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​មុខរបរ​កាត់ដេរ​ទេព​ប្រណិត​កាត់ដេរ ៣​ឈ្មោះ ​ជុច ចន្ថា អាយុ​៤៥​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត មុខរបរ​លក់​មុខ​ផ្កា​ម្លិះ​។​

លោក​វរសេនីយ៍ឯក សៅ សារឿន​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​មុន​ពេល​កើតហេតុ​នោះ​ភ្លើង​ឆេះ​ចេញ​ពី​ផ្ទះ​ទេព​ប្រណិត​កាត់ដេរ ដោយ​ផ្ទុះ​ទុស្សេ​សែ​ភ្លើង​នៅ​ជាន់​ឡៅតឿ​ ហើយ​បន្ត​ឆេះ​ពី​ឡៅតឿ​រហូត​ក្រោយពី​ភ្លើង​កំពុង​ឆេះ​នោះ​ មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ៣ គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់ មាន​រថយន្ត​អធិការដ្ឋាន​ក្រុង ១​គ្រឿង​រថយន្ត​ក្រុមហ៊ុន​កា​ស៊ី​ណូ​ស្តា​រវេ​ហ្គាស់ ១​គ្រឿង រថយន្ត​ក្រុមហ៊ុន​កា​ស៊ីណូ​១​គ្រឿង ក្នុង​ការ​ពន្លត់​នោះ​ប្រើ​រយៈពេល​ប្រហែល​ជិត​ពីរ​ម៉ោង ទើប​អគ្គីភ័យ​ត្រូវ​គ្រប់គ្រង​បាន​ហើយ​ដោយមាន​កង​កម្លាំង​ទាំង​៣​ចូលរួម​ពន្លត់​មាន​នគរបាល​ពន្លត់អគ្គិភ័យ​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​រថយន្ត​អគ្គិភ័យ​របស់​កាស៊ីណូ​ត្រូពិច​កា​ណា កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត សហការ ជួយ​ពន្លត់​យ៉ាង​សរ​ស្រាក់​សស្រាំ​ទើប​រលត់​។​លោក​វរសេនីយ៍ឯក ​សៅ​ សារឿន​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការខូចខាត​ភាគច្រើន​ជា​សម្លៀកបំពាក់ ហូល​ផាមួង​កន្លែង​កាត់ដេរ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ កម្លាំងជំនាញស្ទាក់ចាប់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម