Connect with us

ព័ត៌មានជាតិ

កម្លាំងជំនាញស្ទាក់ចាប់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសថៃ

បានផុស

នៅ

​កម្លាំង​សមត្ថកិច្ច​ផលិតកម្ម​និង​បសុព្យាបាល​ក្រសួង​បាន​សហការជាមួយ​កម្លាំង​នគរបាល​ស្ទាក់​បង្ក្រាប​រថយន្ដលួច​ដឹក​ជ្រូក​រស់​របស់​ឈ្មួញ​កាលពី​ម៉ោង​១​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹងថា​ យោង​តាមការណែនាំ​របស់លោក ​តាន់ ផាន់ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក្រ​សួង​ទើប​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំង​អធិកា​រដ្ឋាន​នគរបាល ស្រុក​ស្វាយចេក និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ​បាន​ចុះ​ឆ្មក់​ស្ទាក់ចាប់​បទល្មើស​ផលិតកម្ម​សត្វ​បាន​២​ករណី​។ ករណី​ទី​១ បង្ក្រាប​រថយន្ត​ម៉ាក​សាំងយ៉ុង​ពណ៌​ទឹកប្រាក់ ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១៥កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-2123 ដឹក​សត្វ​ជ្រូក​រស់​ចំនួន​២០​ក្បាល​។ រថយន្ត​ខាងលើនេះបាន​នាំចូល​សត្វ​ជ្រូក​រស់​មកពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​ ការនាំ​ចូល​សត្វ​ជ្រូក​និង​ការដឹកជញ្ជូន​នោះ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។​ ចំណែក​ករណី​ទី​២ កម្លាំង​ផលិតកម្ម​និង​បសុព្យាបាល​ក្រសួង​និង​ខេត្តបន្ទាយមានជ័យ​ស្ទាក់​បង្ក្រាប​ការ​លួច​នាំចូល​ជ្រូក​រស់នៅ​ម៉ោង​៧​និង​៣២​នាទី ព្រឹក​ថ្ងៃទី​៧​ ខែកុម្ភៈ​ឆ្នាំ​២០២១ សមត្ថកិច្ច​ឃាត់​បាន​គោយន្ត​១​គ្រឿង ពណ៌​ក្រហម ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១០​ក្បាល​តាម​គោយន្ត​មកពី​ប្រទេស​ថៃ តាម​ច្រករបៀង​ចំការ​គ​ក្នុងភូមិ​ចម្ការ​គ​ ឃុំ​ចម្ការ​គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។ ក្រុមការងារ​បាន​ឃាត់​នៅ​ភូមិ​តេជោ​ភ្នំ​ឆត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​បន្ទាប់មក​ក្រុមការងារ​បាន​នាំយក​វត្ថុតាង និង​បទល្មើស​ទាំង​២​ករណី​ខាងលើនេះ​ទៅ រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​និតិវិធី​ច្បាប់​។​

សូម​រំលឹកថា ក្នុងអំឡុង​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​សែស្រឡាយ​ចិនវៀតណាមនេះ បាន​កម្រើក​ចលនា​លួច​នាំចូល​ពី​ប្រទេស​ថៃ​និង​ចរាចរណ៍ ដឹកជញ្ជូន​សត្វ​ជ្រូក​សាច់ មាន់​ទាសាច់ ជា​បន្តបន្ទាប់ ។​ប៉ុន្តែ​មន្ត្រី​ជំនាញ កម្លាំង​អន្តរាគមន៍​និង​អាជ្ញាធរ​នៅតាម​គោលដៅ​នៃ​ខេត្តបន្ទាយមានជ័យ​និង​អគ្គនាយកដ្ឋាន ក៏បាន​សហការ​ឆ្មក់ ស្ទាក់​បង្ក្រាបបាន​បន្តបន្ទាប់ ហើយ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​និង​វិធាន​ផលិតកម្ម​សត្វ​ផងដែរ ៕​

អត្ថបទ​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម