ព័ត៌មានជាតិ
សេដ្ឋវិទូ ជំរុញសហគ្រិនខ្មែរ អភិវឌ្ឍវិស័យសេវាកម្ម ដើម្បីកាលានុវត្តភាពកម្ពុជា
សេដ្ឋវិទូកម្ពុជា បានជំរុញឱ្យសហគ្រិនវ័យក្មេង ស្វែងយល់ឱ្យបានច្រើនអំពីវិស័យសេវាកម្មសម្រាប់កាលានុវត្តភាពកម្ពុជា។

លោកបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា វិស័យសេវាកម្មនៅកម្ពុជា មានដូចជា សេវាកម្មដឹកជញ្ជូន សេវាកម្មសំណង់ វិស្វកម្ម សេវាកម្មចែកចាយ អប់រំ បរិស្ថាន ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ និងកីឡា ជាដើម ដែលនៅក្នុង Category WTO មានជាង ១០០ប្រភេទ និងអនុប្រភេទ។
នៅក្នុងការធ្វើបាឋកថា ក្រោមប្រធានបទស្ដីពី«ការវិភាគលើគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» នាថ្ងៃទី ២១ វិច្ឆិកា នៅក្រសួងព័ត៌មាន លោកបណ្ឌិត បានមើលឃើញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ វិស័យដែលបានរៀបរាប់ខាងលើ មានភាពជឿនលឿនច្រើន។ ជាការកត់សម្គាល់មួយទៅលើវិស័យស្ថាបត្យកម្ម កូនខ្មែរមានជំនាញខ្ពស់ផ្នែកឌីហ្សាញ មិនចាញ់បរទេសនោះទេ។ ជាក់ស្តែងហាងកាហ្វេ Brown ដែលរចនា និងបង្កើតដោយកូនខ្មែរ មិនចាញ់ Starbucks ប៉ុន្មានឡើយ។ នេះជាការបន្ថែមរបស់បណ្ឌិត ស៊ីផាន់ណា។
ទោះយ៉ាង ដើម្បីអភិវឌ្ឍវិស័យសេវាកម្មកម្ពុជា ឱ្យមានសន្ទុះនិងរីកចម្រើនខ្លាំង លោកបណ្ឌិត សុក ស៊ីផាន់ណា លើកទឹកចិត្តដល់យុវជន ជាពិសេសសហគ្រិនវ័យក្មេង ត្រូវរៀនសូត្រពីក្រុមហ៊ុនបរទេសជាមុន ឬចូលហ៊ុនជាមួយក្រុមហ៊ុនជំនាញរយៈពេល ៥ទៅ ១០ឆ្នាំសិន ដើម្បីទទួលបានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះ ទើបជោគជ័យនៅក្នុងអាជីវកម្ម។
ជាក់ស្តែងវិស័យសេវាកម្មនៅប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលកំពុងរីកចម្រើនខ្លាំង ភាគរច្រើនពួកគេតែងឆក់ឱកាសចូលបម្រើការងារជាមួយក្រុមហ៊ុនបរទេស ឬទិញហ៊ុនក្នុងផ្នែកតូចមួយដើម្បីបានរៀនសូត្រ។ ក្រោយពេលទទួលបានបទពិសោធន៍ពួកគេនឹងផ្តាច់ខ្លួន បង្កើតក្រុមហ៊ុនប្រើឈ្មោះរបស់គេវិញ ក្នុងការធ្វើអាជីវកម្ម។
បច្ចុប្បន្ននេះ កម្ពុជា ក៏បានប្រជែងជាមួយនឹងប្រទេសជិតខាងផងដែរទៅលើផ្នែកមួយចំនួន ដូចជាសណ្ឋាគារជាដើម ដែលកាលពីមុនភាគច្រើនក្រុមហ៊ុនបរទេសជាអ្នកគ្រប់គ្រង ប៉ុន្តែសព្វថ្ងៃ ភាគច្រើនមានថៅកែកូនខ្មែរ៕

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ