ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានេះ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានេះ ព្រោះថា ថាមពលមិនមែនត្រឹមតែផលិតផលមួយ ដែលតម្រូវការសម្រាប់តែពលរដ្ឋនោះទេ តែជាផលិតផលមួយដែលចាំបាច់ជំរុញការអភិវឌ្ឍវិស័យផ្សេងៗ»។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការជំរុញ ការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឲ្យបានត្រឹមត្រូវ និងរីកចម្រើនឆាប់រហ័ស គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាពរបស់ប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


