Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ ​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ប្រចាំឆ្នាំ​២០២១​ ចំនួន​១៨​កន្លែង

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ជ្រើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ប្រចាំឆ្នាំ​២០២១​ចំនួន​១៨​កន្លែង​ សម្រាប់​បម្រើ​ការងារ​នៅ​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​។

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​ចុះ​ថ្ងៃទី​៩​ ខែ​កុម្ភៈ​បាន​ឲ្យ​ដឹងថា​ ក្របខណ្ឌ​ថ្មី​ចំនួន​១៨ កន្លែង​នេះ​លើ​មុខជំនាញ​ព័ត៌មានវិទ្យា អក្សរសាស្ត្រ​ភាសាបរទេស នីតិសាស្ត្រ ធនាគារ​និង​ហិរញ្ញវត្ថុ​រដ្ឋបាល​គ្រប់គ្រង​សេដ្ឋកិច្ច​ទំនាក់ទំនង​អន្តរជាតិ​និង​គណនេយ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ បេក្ខជន​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ ​ឬ ​លិខិតឆ្លងដែន​ជា​សញ្ជាតិ​ខ្មែរ​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឬ​សញ្ញាបត្រ​សមមូល​ត្រូវមាន​អាយុ​ច្រើន​បំផុត​៣៥​ឆ្នាំ​។ ​ចំពោះ​បេក្ខជន​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ ​សញ្ញាបត្រ​សមមូល​ដែល​មាន​អាយុ​ច្រើន​បំផុត​៤០​ឆ្នាំ​។

បេក្ខជន​មាន​សញ្ញាបត្រ​បណ្ឌិត​ ឬ ជា​មន្ត្រីរាជការ​ត្រូវ​បាន​លើកលែង​អាយុ​។​ បេក្ខជន​ជា​មន្ត្រីរាជការ​ត្រូវមាន​លិខិតអនុញ្ញាត​ឲ្យ​ចូលរួម​ប្រឡង​ពី​ប្រធាន​ក្រសួង​ស្ថាប័ន​សម័យ ហើយ​ក្រោយពេល​ប្រឡង​ជាប់​ជា​ស្ថាពរ​ត្រូវ​រៀបចំ​ផ្ទេរ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ត្រូវ​បាន​រក្សា​អតីតភាព​ការងារ​ប៉ុន្តែ​មិន​រក្សា​មុខតំណែង​គ្រប់គ្រង​ទេ​។

រីឯ​បេក្ខជន​ជា​ជន​ពិការ​អាច​បំពេញ​ការងារ​បាន​ផ្ដល់​អាទិភាព​ដោយ​បន្ថែម​ប​ន្ទុ​លើ​មធ្យមភាគ​ចុងក្រោយ​នៃ​ពិន្ទុសរុប​១០០​ភាគរយ​។ ​ចំពោះ​បេក្ខជន​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​២០២១​បន្ថែម​៥​ពិន្ទុ​បេក្ខជន​ជា​ស្ត្រី​បន្ថែម​ពី​២​ពិន្ទុ​និង​បេក្ខជន​ពិការ​បន្ថែម​ជួន​៥​ពិន្ទុ​។

ចំពោះ​វិញ្ញាសា​ប្រឡង​រួមមាន​ចំណេះដឹង​ទូទៅ​និង​វិស័យ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ភាសា​អង់គ្លេស​។ ចំពោះ​ការ​បរិច្ឆេទ​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​និង​ឈប់​ទទួល​ពាក្យ​ចាប់​នៅ​ថ្ងៃទី​០៧​ខែឧសភា​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម