Connect with us

ព័ត៌មានជាតិ

កាដូ​ពិសេស​ចំនួន​ ៧មុខ​ របស់​សម្ដេចធិបតី​ ត្រូវ​បាន​នាំ​យក​ទៅ​ចែក​ជូន​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ COP-28 នៅ​ទីក្រុង​ឌូបៃ

បានផុស

នៅ

​លោក​​ អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​កំពុង​ដឹក​នាំ​ប្រតិភូអន្តរក្រសួង​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំ G77 + China ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្របខណ្ឌ​អង្គការសហប្រជា​ជាតិស្តី​ពី​ការ​ប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ។

ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំ​ង​អស់បានត្រៀម​រួច​ជាស្រេច​នូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែល​ក្នុង​នោះ​មាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- លុប​ចោល​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយធ្យូងថ្ម៧០០MW ជំនួស​មក​វិញ​ដោយ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LPGវិញ។

២- អភិវឌ្ឍ​ថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបាន​មុន​ឆ្នាំ​២០២៨​។​

៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និង​ថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។

៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និង​សំណល់​រឹង​និង​រាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។

៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លាន​ដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។

៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។

៧- បន្ត​មិន​អនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ។

បេសកកម្មរបស់ប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកនេះគឺដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្នរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ក្នុង​ការ​ទប់​ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរអំពី សុខ សន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាទីសម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍប្រកបដោយបរិយាប័ន ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម