ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព ប្រាប់កុំឲ្យខ្វល់ កុំឲ្យឈឺក្បាល ជាមួយអ្នកនិយាយ !
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានអះអាងថា វត្តមានកូនប្រុសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ដែលបានចាក់វ៉ាក់សាំងនាពេលនេះ គឺជាសារមួយសម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដូច្នេះយើងកុំឈឺក្បាល កុំខ្វល់ជាមួយអ្នកនិយាយ ពីព្រោះបច្ចុប្បន្ន មានជាង៥០ប្រទេសហើយ ដែលគេផលិតវ៉ាក់សាំងនេះ ហើយផលិតមិនទាន់សេចក្តីត្រូវការផង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន លើកឡើងថា ដោយមានការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានមកដល់កម្ពុជាហើយ ដូច្នេះគ្មានអ្វីត្រូវភ័យខ្លាចនោះទេ ហើយទោះជាមានលុយក៏ដោយ ក៏មិនចេះតែទិញបានដែរ ពីព្រោះការផលិតនៅមានកំរិត ហើយការប្រើប្រាស់នៅមានកំណត់ ដូច្នេះកងទ័ពគ្មានអ្វីត្រូវសង្ស័យទេ លើកលែងតែប្រការមួយចំនួនប៉ុណ្ណោះ ដែលក្រសួងសុខាភិបាលបានហាម ក្រៅពីនោះ គឺត្រូវតែចាក់ទាំងអស់គ្នា។
ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនិងការលើកឡើងរបស់ជនអគតិមួយចំនួនអំពីការចាក់វ៉ាក់សាំង ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាការធ្វើតេស្តនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា “តេស្តស្អី ៥៣ប្រទេសហើយ ដែលគេផលិត ផលិតមិនទាន់ទៀត សព្វថ្ងៃផលិតមិនទាន់សេចក្តីត្រូវការ ដូចខ្ញុំនិយាយ មិញចឹង រឿងអ្នកនិយាយឲ្យវានិយាយទៅ ។ ឥឡូវថា នាំគ្នាធ្វើតេស្តម៉េច ទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឲ្យកូនរបស់លោកផ្ទាល់ នេះគឺជាសារមួយជូនទៅដល់ប្រជាពលរដ្ឋយើងទាំងមូល ខ្ញុំក៏ជាសាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏ជាសារមួយ ដើម្បីបង្ហាញកងទ័ពយើងទាំងមូល ក៏ដូចជាប្រជាពលរដ្ឋយើងទាំងមូលនៅទូទាំងប្រទេស រឿងអ្នកឯងនិយាយវជតែនិយាយទៅ យើងមិនទៅឈឺក្បាលវិលមុខជាមួយទេ”។

សូមបញ្ជាក់ថា ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើង ខណៈលោកបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ហើយសម្រាប់ថ្ងៃ១០ ខែកុម្ភៈ នេះដែរ មានថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា ក៏ដូចជាកងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
ការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ទី១, មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ទី២, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ទី៣, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងទី៤, មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕
កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ