ព័ត៌មានជាតិ
ពលរដ្ឋជិត៧០០គ្រួសារនៅឃុំទួលគគីរ នឹងផ្តល់កិច្ចសហការណ៍កំណត់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ
តំណាងប្រជាពលរដ្ឋជិត៧០០គ្រួសាររស់នៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា បានសន្យាថា ពួកគាត់នឹងផ្តល់កិច្ចសហការណ៍កាន់តែជិតស្និតជាមួយមន្រ្តីជំនាញ ដើម្បីឱ្យដំណើរការចុះកំណត់តំបន់វិនិច្ឆ័យដីធ្លីឆាប់រហ័សទាន់ពេលវេលា។
លោក ជី អំផន និងអ្នកមីង អាន ឡាំងអ៊ីម ជាពលរដ្ឋភូមិតាចាត បានសម្តែងការរីករាយយ៉ាងខ្លាំងពេលឃើញមានមន្រ្តីជំនាញចុះមកវាស់វែងដីធ្លីជូនពួកគាត់ ដើម្បីចេញប្លង់រឹងកាន់កាប់ស្របច្បាប់ទៅថ្ងៃមុខ។ ព្រោះនេះជាការរង់ចាំយូរឆ្នាំមកហើយ ទំរាំមានពេលនេះ។

តំណាងប្រជាពលរដ្ឋដដែល ថ្លែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា ដើម្បីឱ្យដំណើរការកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធនេះបានទាន់ពេលវេលាឆាប់រហ័ស គឺពួកគាត់នឹងសហការណ៍ជិតសិ្នតជាមួយអាជ្ញាធរ និងមន្រ្តីរៀបចំដែនដី ចុះកំណត់ព្រំប្រទល់ បង្ហាញឯកសារពាក់ព័ន្ធ និងចូលរួមផ្ទៀតផ្ទាត់ទិន្នន័យដែលចុះបញ្ជីរួច។ ពលរដ្ឋយល់ថា ការមានបណ្ណកម្មសិទ្ធិអចលនវត្ថុស្របច្បាប់ ពួកគាត់រស់នៅមិនភ័យខ្លាចមាននរណាមករំលោភបំពាននោះទេ។ ម៉្យាងទៀត វាកាត់បន្ថយជម្លោះដីធ្លី ឬមានការទៅទន្រ្ទានដីធ្លីរដ្ឋបន្ថែម។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ឡេក សុធន់ មេឃុំទួលគគីរ និងលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងថា ប្រជាពលរដ្ឋជិត៧០០គ្រួសារ ពិតជារង់ចាំពេលនេះយូរមកហើយ ទំរាំបានក្រុមមន្រ្តីជំនាញចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធិជូនពួកគាត់។
មុននឹងមានក្រុមមន្រ្តីផ្តើមចុះកំណត់វាស់វែងតំបន់ដីធ្លីជាក់ស្តែងរបស់ពលរដ្ឋ គឺអាជ្ញាធរបានត្រួតពិនិត្យបញ្ជាក់ផ្តល់រាល់ឯកសារ ជូនពលរដ្ឋ ក្នុងគោលបំណងពន្លឿនការចុះបញ្ជីដីធ្លីបានទាន់ពេលវេលាកំណត់របស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា ពលរដ្ឋជិត៧០០គ្រួសាររស់នៅភូមិទួលគគីរក្រោម ភូមិទួលគគីរលើ ភូមិតាចាត និងភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ត្រូវបានមន្ទីររៀបចំដែនដី ដាក់មន្រ្តីចុះកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធ ដោយប្រើរយៈពេលជាង៣ខែឱ្យចប់តាមផែនការ។
ក្នុងប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លើកឡើងថា ការផ្តល់បណ្ណកម្មសិទ្ធិអចលនវត្ថុជូនពលរដ្ឋ គឺធ្វើឡើងតាមផែនការកំនត់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដោយកន្លងទៅ មានការសម្រេចបានចុះបញ្ជី និងផ្តល់បណ្ណជាច្រើនពាន់បណ្ណជូនពលរដ្ឋ។

លោកអភិបាលរងខេត្តកោះកុង បញ្ជាក់ថា ការវាស់វែងនេះ មិនធ្វើឡើងចំពោះតែដីធ្លីពលរដ្ឋមួយប៉ុណ្ណោះទេ ពោលគឺដីសាលារៀន វត្តអារាម មន្ទីរពេទ្យ និងដីរបស់រដ្ឋ ក៏ចុះវាស់វែងវិនិច្ឆ័យដូចគ្នាដែរ។ លោក សុខ សុទ្ធី ជឿជាក់ថា ពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធកាន់កាប់អចលនវត្ថុហើយ ពួកគាត់រស់នៅប្រកបដោយសុខសុវត្ថិភាព និងរក្សាទុកបណ្ណកម្មសិទ្ធិបានល្អត្រឹមត្រូវ ជៀសវាងយកទៅធ្វើអ្វីផ្ទុយច្បាប់នាំឱ្យខាតបង់សម្បត្តិក្នុងប្រការណាមួយ៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?