Connect with us

ព័ត៌មានជាតិ

សាច់ញាតិ កំពុងតាមរកឪពុកវង្វេងបាត់ខ្លួននៅពេលមកមើល​ប្រពន្ធឈឺ​នៅមន្ទីរពេទ្យនៅភ្នំពេញ

បានផុស

នៅ

ក្រុមគ្រួសារសាច់ញាតិកំពុងបន្តស្វែងរកបុរសវ័យ៥៤ ឆ្នាំម្នាក់ដែលត្រូវជាឪពុក បាន វង្វេង​បាត់​ខ្លួន​នៅទីក្រុងភ្នំពេញ ក្នុងពេលដែលមកមើលប្រពន្ធឈឺនៅមន្ទីរពេទ្យបង្អែក សម្ភពក្រុង កាល​ពីម៉ោង ៧ ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០។

សាច់ញាតិបុរសដែលវង្វេងត្រូវជាកូនប្រសារ លោក កង សាវុធ បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ឪពុករបស់លោក បានបាត់ខ្លួន២ ថ្ងៃហើយនៅមិនទាន់រកឃើញ ដោយលោកបានទាក់​ទងទៅឯស្រុកកំណើត នឹងប្តឹងសមត្ថកិច្ចឲ្យជួយរកតែនៅមិនទាន់ឃើញនោះទេ។

រូបភាពបុរសដែលវង្វេង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ថា ការបាត់ខ្លួនឪពុករបស់លោក ដោយសារគាត់មានអាការៈមិនប្រក្រតី ស្រដៀងនិងជំងឺសសៃប្រសាទ។ លោកថា “គាត់វង្វេងស្មារតីមួយភាំងៗ ដូចមានស្អីនាំគាត់ចេះតែដើរៗចឹង ហើយទីក្រុងភ្នំពេញជាលើកទី១ ដែលគាត់ទើបមកបានម្តង”។

លោកបន្តថា ករណីបែបនេះធ្លាប់កើតឡើងម្តងទៅលើរូបគាត់ប៉ុន្មានឆ្នាំមុន ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ បើបានឃើញសូមជួយផ្តល់ដំណឹងតាមរយៈលេខ ទូរស័ព្ទ ០៩២៧៦៩៧៣៧ ដែលលោកប្រាប់ថា ឪពុករបស់លោកជាមនុស្សស្លូតបូត កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំថាគាត់ជាមនុស្សអាក្រក់ ជាចោរ ឬអី លោកបារម្ភខ្លាំងពីសុវត្ថិភាពឪពុករបស់លោក ដែលបានបាត់ខ្លួន ២ ថ្ងៃមកនេះ ហើយក្រុមគ្រួសារក៏កំពុងបន្តស្វះស្វែងរក។

សាច់ញាតិដែលវង្វេងបានប្រាប់ថា ឪពុករបស់ខ្លួន មានឈ្មោះ ឃឹម ឈុំ អាយុ ៥៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម