ជីវិតកម្សាន្ដ
តារាសម្ដែងលោក Julian Sands បាត់ខ្លួនមួយសប្ដាហ៍ហើយ
តារាសម្ដែងជនជាតិអង់គ្លេសលោក Julian Sands ត្រូវគេស្គាល់ថាជាតួសម្ដែងក្នុងរឿង “A Room With a View, Naked Lunch និង Leaving Las Vegas” បានបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរឡើងភ្នំ San Gabriel ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាតាំងពីថ្ងៃសុក្រ ថ្ងៃទី១៣ ខែមករា មកម្ល៉េះ ។

ចាប់តាំងពីការបាត់ខ្លួនរបស់តារាសម្ដែងវ័យ ៦៥ឆ្នាំរូបនេះមក ក្រុមជួយសង្គ្រោះកំពុងធ្វើការស្វះស្វែងរកលោកយ៉ាងស្វាហាប់ ប៉ុន្តែពួកគេត្រូវបញ្ឈប់សកម្មភាពរកវិញដោយសារតែស្ថានភាពកាន់តែគ្រោះថ្នាក់។ ក្នុងបេសកកម្មស្វែងរកលោក Julian អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងដ្រូនជាច្រើនដើម្បីពង្រឹងការស្វែងរកឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ។ សូមបញ្ជាក់ផងដែរថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបានរងការវាយប្រហារដោយព្យុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបណ្ដាលឲ្យភ្នំលិចលង់ក្នុងព្រិល និងទឹកកក ដូចនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ សូម្បីតែអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏មិនអាចរួចខ្លួនដែរ ។ ជាក់ស្ដែងក្នុងឆ្នាំ ១៩៩០ លោក Julian បានជួបគ្រោះថ្នាក់ម្ដងហើយព្រោះកាលនោះអំឡុងពេលឡើងភ្នំកម្ពស់ ២ម៉ឺនហ្វីត លោកត្រូវរងការវាយប្រហារពីព្យុះដ៏សាហាវដូចគ្នា សំណាងល្អមានជំនួយទាន់ពេលវេលាទើបផុតគ្រោះថ្នាក់ ។

ជាមួយគ្នានេះដែរ លោក Julian មិនមែនជាជនរងគ្រោះតែម្នាក់ទេ អាជ្ញាធរកំពុងស្វែងរកអ្នកឡើងភ្នំម្នាក់ទៀតឈ្មោះ Bob Gregory ដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទដូចគ្នា ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


