Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​​ប្រុស​វៀតណាមបាត់ខ្លួន​៥ថ្ងៃដោយ​បារម្ភ​ពីការ​ចាប់ជំរិត​ តូ្រវ​ប្រទះឃើញ​វង្វេងក្នុង​ព្រៃជ្រៅ

បានផុស

នៅ

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់មកពីខេត្ត Yen Bai ប្រទេសវៀតណាមត្រូវបានរកឃើញកាលពីថ្ងៃពុធ បន្ទាប់ពីការ​បាត់ខ្លួនអស់រយៈពេល៥ថ្ងៃ​ដោយ​ការ​វង្វេង​​នៅក្នុងព្រៃ​ជ្រៅ​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express​ នៅថ្ធៃទី២៣ខែសីហានេះ។

(រូបភាព៖​ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុសរូបនេះ មានឈ្មោះ Dang Tien Lam ជាអ្នកស្រុក Van Yen បានបាត់ខ្លួនកាលពីថ្ងៃទី១៧ខែសីហា បន្ទាប់ពីបានទៅលេងផ្ទះសាច់ញាតិដើម្បីហូបបាយ។ នៅរសៀលនោះ Lam និងបងប្អូនប្រាំបួននាក់របស់គាត់បានទៅទឹកក្បែរនោះ នៅពេលទោះ Lam បានចាកចេញពីក្រុមមុនដើម្បីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ២០នាទីក្រោយមកដោយមិន​ឃើញ​គាត់ ទើបគ្រួសាររបស់គាត់បានចាប់ផ្តើមដើររក។

ជាមួយគ្នានេះអាជ្ញាធរស្រុក Van Yen បានចល័តមនុស្សជាង ២០០នាក់ភ្លាមៗ រួមទាំងមន្រ្តីប៉ូលិស ទាហាន សមាជិកកងជីវពល និងអ្នកស្ម័គ្រចិត្តក្នុងតំបន់ ដើម្បីជួយក្នុងការស្វែងរក។ ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យឡើងវិញនូវវីដេអូឃ្លាំមើលពីតំបន់ក្បែរនោះ ដើម្បីឲ្យប្រាកដថា មិនមែនជាការចាប់ជំរិត ហើយប្រជាជនក៏បានបង្ហូរពោងទឹកតាមទឹកអូរ ដើម្បីធានាថាគាត់មិនលង់ទឹក។

(រូបភាព៖​ VN Express)

នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃពុធ កសិករឈ្មោះ Ly Van Nang អាយុ៥២ឆ្នាំបានលឺសំឡេងក្មេងយំ ខណៈដែលគាត់ត្រឡប់មកកន្លែង​សម្រាក​របស់គាត់វិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់ បន្ទាប់ពីសម្រាក​ការងារ​ពេលព្រឹក។ ក្នុងពេល​នោះ​ គាត់​បាន​ដើរក ហើយ​គាត់ក៏ប្រទះ​ឃើញ Lam អស់​កម្លាំង និង​មិន​អាច​ឈរ​បាន ដោយ​អង្គុយ​ក្នុង​គុម្ពោតព្រៃ​​។

​លោក Nang បាន​រៀបរាប់​ថា​៖«​ខ្ញុំ​រើស​គាត់ ហើយ​គាត់​និយាយ​ថា​គាត់​ហត់​ហើយ​ឃ្លាន សួរ​ថា​ខ្ញុំ​មាន​អី​ញ៉ាំ​អត់? ក្មេង​ប្រុស​រូប​នេះ​បាន​និយាយ​ថា គាត់​គ្មាន​អាហារ និង​ទឹក​ជា​ច្រើន​ថ្ងៃ​មក​ហើយ» និងថែមទាំងប្រាប់ខ្ញុំថា «នៅពេលដែលគាត់វង្វេង គាត់មិនអាចរកផ្លូវទៅផ្ទះបានទេ ដោយ​កាន់​តែ​ដើរ​កាន់​តែ​ច្រើន គាត់​កាន់​តែ​រក​ផ្លូវ​ចេញ​មិន​បាន»។ គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ពាក់​អាវយឺត​ពណ៌​ក្រហម និង​ខោ​ខ្លី​ដែល​ប្រឡាក់​ពេញ​ខ្លួន។

លោក Nang បានលួងលោម Lam ហើយដឹកគាត់ទៅតង់របស់គាត់ និងបានផ្តល់អាហារដល់ក្មេងប្រុសនោះ មុនពេលជូនដំណឹងដល់អាជ្ញាធរ។ ក្នុងរយៈពេល១៥នាទី គាត់បានដឹក Lam ចុះពីលើភ្នំ ដើម្បីទៅជួបជុំជាមួយឪពុកម្តាយដែលកំពុងព្រួយបារម្ភនិងទើបតែមកដល់។ ក្រោយមក Lam ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​មន្ទី​ពេទ្យ​ក្នុង​តំបន់​ដើម្បី​ពិនិត្យ​សុខភាព។

(រូបភាព៖ Phapluat)

ដំណឹងនេះបានធ្វើឱ្យមានការធូរស្រាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានមនុស្សជាច្រើនបានអបអរសាទរដល់ក្រុមគ្រួសាររបស់ Lam និងអរគុណក្រុមស្វែងរកសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ខណៈប៉ូលិសបាននិយាយថា វាគឺជា «អព្ភូតហេតុ» ដែល Lam ត្រូវបានរកឃើញនៅរស់ក្រោយបាត់ខ្លួនរហូតដល់ទៅរយៈពេល៥ថ្ងៃ។

គួរបញ្ជាក់ថា តំបន់ដែល Lam បានបាត់ខ្លួន គឺជាតំបន់ភ្នំដែលលាតសន្ធឹងលើស្រុក Yen Bai និង Lao Cai ខណៈដែល Lam ត្រូវបានគេរកឃើញនៅចម្ងាយប្រហែល៦គីឡូម៉ែត្រពីកន្លែងដែលគាត់បានបាត់ខ្លួនដំបូង៕

(រូបភាព៖ Phapluat)
(រូបភាព៖ Phapluat)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម